បង្ហាញមុខក្រុមការងារជួយគាំទ្រគម្រោងវិនិយោគខេត្ត Quang Ninh
(VOVWORLD) - ខេត្ត Quang Ninh ទើបនឹងបានបង្ហាញមុខក្រុមការងារជួយគាំទ្រគម្រោង វិនិយោគ (Investor Care) ដែលជាដំណោះស្រាយមួយដើម្បីបន្តកែលម្អបរិយាកាសវិនិ យោគ អាជីវកម្ម និងកែទម្រង់រដ្ឋបាល ក្នុងគោលដៅរក្សាឲ្យបានរឹងមាំនូវទីតាំងនាំមុខ គេលើតារាងរៀបចំណាត់ថ្នាក់នានា។
ពិធីបង្ហាញមុខក្រុម Investor Care ខេត្ត Quang Ninh។ (រូបថត៖ baodautu.vn) |
ក្រុមការងារប្រតិបត្តិការក្រោមការដឹកនាំដោយផ្ទាល់របស់ប្រធានគណៈកម្មាធិ ការប្រជាជនខេត្ត ដោយមានមេក្រុមគឺអនុប្រធានគណៈកម្មាធិការប្រជាជន និង សមាជិកជាថ្នាក់ដឹកនាំស្ថាប័ន មន្ទីរប្រចាំមូលដ្ឋាន ដែលពាក់ព័ន្ធដោយផ្ទាល់ដល់ ការងារពន្លឿនវិនិយោគ។ នេះជាវិធានការ ធ្វើពិពិធកម្មប្រភពព័ត៌មាន ដើម្បីពិនិត្យ មើល ដោះស្រាយការលំបាកសម្រាប់គម្រោង ហើយផ្ដល់អាទិភាពដល់ការពន្លឿន វិនិយោគនៅហ្នឹងកន្លែងផងដែរ។ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិង ឧស្សាហកម្មវៀតណាម បានវាយតម្លៃថា៖
“ការបង្កើត Investor Care ក៏ដូចជាគ្រូពេទ្យរបស់គ្រួសារអញ្ចឹង ដែលអាចជួយ ទំនុកបម្រុងវិនិយោគិនក្នុងអំឡុងពេលប្រតិបត្តិគម្រោង សហការជាមួយពួកគេដើម្បី បំពេញបែបបទពាក់ព័ន្ធទាំងអស់ ដើម្បីការបំពេញបែបបទនេះ មិនត្រឹមតែជាការទទួល ខុសត្រូវរបស់សហគ្រាសនិងវិនិយោគិនប៉ុណ្ណោះទេ ថែមទាំងជាការទទួលខុសត្រូវ របស់អាជ្ញាធរទៀតផង។ ខ្ញុំគិតថា នេះជាគំនិតផ្ដួចផ្ដើមដ៏លេចធ្លោមួយរបស់ខេត្ត Quang Ninh ដែលបន្តបញ្ជាក់ពីការកែទម្រង់នាពេលខាងមុខ”៕