បង្ហាញមុខគណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់នារីវៀតណាមនៅកម្ពុជា

     (VOVworld) - នារសៀលថ្ងៃទី៧ មិនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គ សមាគមជនកម្ពុជាមានដើមកំណើតវៀតណាម បានរៀបចំពិធីមិទ្ទីងក្នុងឱកាស រំលឹកខួបអនុស្សាវរីយលើកទី១០៥នៃទិវានារីអន្តរជាតិ (ថ្ងៃទី៨ មិនា) និងបង្ហាញ
មុខ គណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់សមាគមនារីវៀតណាមនៅកម្ពុជា។
ថ្លែងមតិ នៅពិធីនេះ លោកស្រី Pham Thanh Thuy អនុប្រធាននិងជាអគ្គលេខា
ធិកាអគ្គ សមាគមជនកម្ពុជាមានដើមកំណើតវៀតណាម បានរំលឹកឡើងវិញនូវ
ប្រពៃណី របស់នារីវៀតណាមអង់អាចក្លាហាន ស្មោះត្រង់ សកម្ម និងស្មារតីតស៊ូ
ក្នុងការធ្វើពលកម្ម របស់នារីលើទូទាំងពិភពលោក។បណ្ដាជំនាន់នារីវៀតណាម
នៅកម្ពុជា​ ជានិច្ចកាល ខិតខំប្រឹងប្រែងក្នុងការធ្វើពលកម្ម ចូលរួមយ៉ាងសកម្មក្នុង
ការកសាង លើកកំពស់ តួនាទីរបស់សហគមន៍ជនវៀតណាមនៅកម្ពុជា រួមវិភាគ
ទានក្នុងបុព្វហេតុពង្រឹងនិង ពង្រីកចំណងសាមគ្គីភាពមិត្តភាពរវាងប្រទេសទាំង២។
បង្ហាញមុខគណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់នារីវៀតណាមនៅកម្ពុជា - ảnh 1
ពិធីបង្ហាញមុខ គណៈប្រតិបតិ្តជាបណ្ដោះអាសន្តរបស់សមាគមនារីវៀតណាមនៅកម្ពុជា

     សមាគមនារីវៀតណាមនៅកម្ពុជា គឺជាទីកន្លែងដើម្បីបងប្អូនារីវៀតណាមនៅ ប្រទេសសាម៉ីជួបប្រាស្រ័យ ចែករំលែកការលំបាក លើកទឹកចិត្តគ្នា ផ្លាស់ប្ដូរ បទពិ
សោធន៍ធ្វើការ បទពិសោធន៍ថែទាំគ្រួសារ ចិញ្ចឹមកូនចៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ