បង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa

បង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa - ảnh 1
បង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa (vietnamplus.vn)

        Vovworld-ពិធីបង្ហាញមុខគណៈប្រតិបត្តិសហភាពពលករស្រុក Truong Sa
ខេត្ត Khanh Hoa បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦កក្កដានៅយោធភូមិភាគទី៤
កងទ័ពជើងទឹកវៀតណាម។​ តាមនោះ គណៈប្រតិបត្តិសហព័ន្ធពលកម្មស្រុក
Truong Sa មាន​សមាជិកចំនួន៥។ នាបច្ចុប្បន្ន សហភាពពលករស្រុក Truong Sa
មានសហជីព​មូលដ្ឋានចំនួន៤រួមមាន សហជីពលើដីគោកនិងសហជីពចំនួន៣
នៅបណ្ដាកោះ Truong Sa Lon, Sinh Ton និង Song Tu Tay។

        ថ្លែងមតិនៅពិធីនេះ អនុប្រធានសហព័ន្ធសហជីពពលកម្មវៀតណាម​លោក
Tran Van Ly បានសង្កត់ធ្ងន់ថា សហភាពពលករស្រុក Truong Sa ត្រូវ​សហការជិត
ស្និទ្ធជាមួយរដ្ឋអំណាចអនុវត្តវិធានការជួយឧបត្ថម្ភពលករ កសាង​យន្តការគោល
នយោបាយជួយឧបត្ថម្ភឲ្យអ្នកនេសាទអាជីវកម្មជលផលនៅ​កន្លែងនេសាទ Hoang
Sa និង Truong Sa ទន្ទឹមនឹងនោះសកម្មកសាងស្រុក Truong Sa អភិវឌ្ឍន៍លើគ្រប់
វិស័យអំពីសេដ្ឋកិច្ចសង្គម សន្តិសុខ-ការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ