បង្ហាញមុខឈុតភាគ៤វចនានុក្រមសិក្សាឆែក-វៀតណាម
|
បង្ហាញមុខឈុតភាគ៤វចនានុក្រមសិក្សាឆែក-វៀតណាម |
(VOVworld)-នាថ្ងៃទី១៦វិច្ឆិកានៅស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកបាន
ប្រព្រឹត្តទៅពិធីបង្ហាញមុខភាគទី៤ វចនានុក្រមសិក្សាឆែក-វៀតណាម(គ្រោងនឹងមាន
៦ឈុត) ដោយអតីតបណ្ឌិត Ivo Vasiljev និងវិស្វករ Nguyen Quyet Tien សហការចង
ក្រងឡើង។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែកលោក Truong Manh Son បានវាយ
តម្លៃថា ភាគវចនានុក្រម នេះ ជាសំណង់សិក្សាដ៏ធំសម្បើម ព្រមទាំងជាសំណង់ភាសា
សម្រាប់បន្សល់ទុកឲ្យ ជនវៀតណាមនៅឆែកគ្រប់ជំនាន់។ ឯកអគ្គរដ្ឋទូតរូបនេះសង្ឃឹម
ថា វចនានុក្រមនេះ នឹងរួមចំណែកទៅក្នុងការពង្រឹងចំណងសាមគ្គីភាពជាប្រពៃណីរវាង
ប្រទេសទាំងពីរ។ វចនានុ ក្រមនេះហាក់ដូចជាសព្វវចនាធិប្បាយដែលបានចងក្រង
ដោយភាសាទាំងពីរឆែកនិង វៀតណាមផងដែរ៕