បង្ហាញមុខដំណើរតាមសមុទ្រដោយឈ្មោះថា “ដំណើរនៃបេតិកភណ្ឌ” និងនាវាទេសចរណ៍ Grand Pioneers លេខ២
(VOVWORLD) - នេះគឺជាផលិតផល និងសេវាកម្មក្នុងចំណោមផលិតផលទេសចរណ៍ថ្មីចំនួន ៦២ របស់ខេត្ត Quang Ninh ក្នុងឆ្នាំនេះ។
នាវាទេសចរណ៍ Grand Pioneers ធ្វើដំណើរនៅក្នុងឈូងសមុទ្រ Ha Long។ |
កាលពីថ្ងៃទី ២៥ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh ដំណើរតាមសមុទ្រដោយមានឈ្មោះថា "ដំណើរនៃបេតិកភណ្ឌ" និងនាវាទេសចរណ៍ Grand Pioneers លេខ២ របស់សម្ព័ន្ធក្រុមហ៊ុន Viet Thuan ត្រូវបានបង្ហាញមុខជាផ្លូវការ។ នេះគឺជាផលិតផល និងសេវាកម្មក្នុងចំណោមផលិតផលទេសចរណ៍ថ្មីចំនួន ៦២ របស់ខេត្ត Quang Ninh ក្នុងឆ្នាំនេះ។ ដំណើរនៃបេតិកភណ្ឌ Ha Long គឺជាដំណើរតាមសមុទ្រដែលនាំភ្ញៀវទេសចរឆ្លងកាត់តំបន់បេតិកភណ្ឌចំនួន ៤។ ចេញដំណើរពីកំពង់ផែ Tuan Chau ដំណើរតាមសុទ្រនេះ ឆ្លងកាត់កន្លែងល្បីៗទាំងអស់នៅឈូងសមុទ្រ Ha Long។
ដំណើរនៃបេតិកភណ្ឌ Ha Long មានរយៈពេលយ៉ាហោចណាស់ ៣ថ្ងៃ ២យប់។ ជារៀងរាល់ថ្ងៃ នាវាធ្វើដំណើរយ៉ាងតិចបំផុតពី ៦ ទៅ ៨ ម៉ោង (យូរជាងដំណើរកម្សាន្តធម្មតា ៤ ដង)។ ដំណើរនៃបេតិកភណ្ឌ Ha Long បានចាក់គ្រឹះសម្រាប់ដំណើរនៃ បេតិកភណ្ឌឆ្លងប្រទេសវៀតណាម និងអន្តរជាតិនាពេលអនាគតដ៏ខ្លីរបស់សម្ព័ន្ធក្រុមហ៊ុន Viet Thuan និងក្រុមនាវាទេសចរណ៍ Grand Pioneers។
នៅក្នុងឱកាសនេះ សម្ព័ន្ធក្រុមហ៊ុន Viet Thuan ក៏ទទួលបានវិញ្ញាបនបត្រ អ្នកត្រួសត្រាយផ្លូវនៅលើដំណើរបេតិកភណ្ឌឆ្នាំ ២០២៤ ពីសហភាពសមាគមន៍យូណេស្កូវៀតណាម ផងដែរ។ នេះគឺជាកិច្ចសហប្រតិបត្តិការដំបូងសម្រាប់គម្រោង “វៀតណាម - ដំណើរប្រកបដោយការច្នៃប្រឌិត” ដែលជាកម្មវិធីឧបត្ថម្ភសកម្មភាពច្នៃប្រឌិតអំពីបេតិកភណ្ឌរបស់ប្រទេសជាតិ ដែលរៀបចំដោយសហភាពសមាគមយូណេស្កូវៀតណាម ជាមួយនឹងការរួមដំណើរពីអង្គភាពអាជីវម្មនៅមូលដ្ឋាននានា៕