បង្ហាញមុខមជ្ឈមណ្ឌលទិន្នន័យជាតិស្ដីពីប្រជាជន

(VOVWORLD) - គម្រោងមូលដ្ឋាន ទិន្នន័យជាតិស្ដីពីប្រជាជន ជាគម្រោងបច្ចេកវិទ្យាព័ត៌មានដ៏ធំបំផុតនៅវៀត ណាមចាប់តាំងពីមុនមក ដែលមានតួនាទី និងអត្ថន័យដ៏សែនសំខាន់ក្នុង ជីវភាពសង្គម។

នារសៀលថ្ងៃទី១៧ សីហា ក្រសួងនគរបាលវៀតណាមបានរៀបចំ ពិធីបង្ហាញមុខមជ្ឈមណ្ឌលទិន្នន័យជាតិស្ដីពីប្រជាជន។ គម្រោងមូលដ្ឋាន ទិន្នន័យជាតិស្ដីពីប្រជាជន ជាគម្រោងបច្ចេកវិទ្យាព័ត៌មានដ៏ធំបំផុតនៅវៀត ណាមចាប់តាំងពីមុនមក ដែលមានតួនាទី និងអត្ថន័យដ៏សែនសំខាន់ក្នុង ជីវភាពសង្គម។ ក្នុងមូលដ្ឋានទិន្នន័យនេះ ពលរដ្ឋម្នាក់ៗនឹងត្រូវបានផ្ដល់ លេខកូដកំណត់អត្តសញ្ញាណបុគ្គលម្នាក់។

លោកឧត្តមសេនីយ៍ត្រី Nguyen Duy Ngoc អនុរដ្ឋមន្រ្តីក្រសួងនគរ បាលបានឲ្យដឹងថា មូលដ្ឋានទិន្នន័យជាតិស្ដីពីប្រជាជន ជាគ្រឹះស្ថាននៅក្នុង ប្រព័ន្ធមូលដ្ឋានទិន្នន័យរបស់ប្រទេសទាំងមូល ដែលប្រមូលផ្ដុំនូវព័ត៌មានជា សារវ័ន្តរបស់ពលរដ្ឋវៀតណាមទាំងអស់ ដើម្បីបម្រើការងារអភិបាលកិច្ច រួម ចំណែកកាត់បន្ថយលិខិតស្នាមបុគ្គល ជំរុញការអនុវត្តសេវាសាធារណៈតាម អនឡាញនៅតាមក្រសួង ស្ថាប័ននិងតំបន់ ហើយឆ្ពោះទៅការកសាងរដ្ឋា ភិបាលអេឡិចត្រូនិកនៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ