បង្ហាញមុខមូលនិធិ មេត្តាធម៌របស់សហគមន៍ជនវៀតណាមនៅអឺរ៉ុប
(VOVWORLD) -នាយប់ថ្ងៃទី ១២ ខែមករានៅទីក្រុង Praha សាធារណរដ្ឋឆែក បានប្រព្រឹត្តិទៅពិធីបង្ហាញមុខមូលនិធិ មេត្តាធម៌ និងប្រគល់កិត្តិនាមឯកអគ្គរដ្ឋទូតមេត្តាធម៌ ក្នុងក្របខ័ណ្ឌនៃកម្មវិធីអាវផាយភរិយាជនជាតិវៀតណាមសកលឆ្នាំ២០១៨។
មូលនិធិ មេត្តាធម៌របស់សហគមន៍ជនវៀតណាមនៅអឺរ៉ុប |
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈចាត់តាំង និងជាប្រធានសមាគមវប្បធម៌ សិល្បៈវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Phạm Gia Hậu បានសង្កត់ធ្ងន់ថា ការបង្កើតមូលនិធិមេត្តាធម៌នៃកម្មវិធីអាវផាយភរិយាសកល ដែលមានតំណាងជាបណ្ដាឯកអគ្គរដ្ឋទូតមេត្តាធម៌គឺជាសកម្មភាពជាក់ស្ដែង សំដៅលើកតម្កើងសម្រស់របស់នារីវៀតណាមនៅអឺរ៉ុប។
គណៈសម្របសម្រួលមូលនិធិមេត្តាធម៌មានសមាជិកចំនួន ២៥ នាក់ ដែលត្រូវបានបង្កើតឡើងដោយលោក Phạm Gia Hậu នាយកប្រតិបត្តិ និងលោក Hoàng ĐìnhThắng ប្រធានសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបធ្វើជាប្រធាន កិត្តិយស។ លោក Phạm Gia Hậu នាយកប្រតិបត្តិ បានឲ្យដឹងថា៖
“យើងខ្ញុំបានរៀបចំផែនការសម្រាប់ទូទាំងឆ្នាំ២០១៩ ហើយ រាល់សកម្មភាព ជាក់ស្ដែងនៅវៀតណាមនឹងត្រូវបានអនុវត្តន៍ក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណី
ជាតិ។ ជាក់ស្ដែង នាថ្ងៃទី ១៣ ខែកុម្ភៈ យើងខ្ញុំនឹង ប្រគល់ផ្ទះមេត្តាធម៌ របស់មូលនិធិមេត្តាធម៌នៅខេត្ត Bac Ninh និងសកម្មភាពស្មគ្រចិត្តនានា ។ ជាពិសេស យើងខ្ញុំបានយកចិត្តទុកដាក់ថែមទៀតដល់កុមារ ដែលមានជម្ងឺ មហារីកឬពិការផងដែរ"៕