បង្ហាញមុខមូលនិធិច្នៃប្រឌិតនៃគំរោងការណ៍ជំរុញកំណើនទីផ្សារ
|
បង្ហាញមុខមូលនិធិច្នៃប្រឌិតនៃគំរោងការណ៍ជំរុញកំណើនទីផ្សារ (VNP) |
Vovworld-ការបង្កើតមូលនិធិច្នៃប្រឌិតសំដៅនាំមកឱកាសសំរាប់អង្គការនិង
អង្គភាពអាជីវកម្មចូលរួមទីផ្សារទំនិញនិងសេវាកម្មអំពី HIV ដោយការរួមចំណែក
ការផ្ដើមគំនិងឬវិនិយោគទៅលើការផ្ដើមគំនិតនានា។ ថ្លែងមតិនៅពិធីបង្ហាញមុខ
នាថ្ងៃទី២១សីហានៅទីក្រុងហូជីមិញលោក Hoang Dinh Canh អនុប្រធាននាយកដ្ឋាន
បង្កាប្រឆាំង HIV/AIDS ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា៖
“មូលនិធិជាឱកាសដើម្បីបំផុសឲ្យការផ្ដើមគំនិតច្នៃប្រឌិតថ្មី។ អង្គភាពអាជីវកម្ម
សង្គមនឹងចូលរួមសេវាកម្មបង្ការ HIV រួមមានការផ្ដល់ស្រោមអនាម័យម្ជុលចាក់ថ្នាំ
និងសេវាកម្មពិនិត្យ។ យើងខ្ញុំវាយតំលៃខ្ពស់គំរោងការណ៍ Healthy Markets។ យើងខ្ញុំ
បានស្នើរអង្គភាពអាជីវកម្មនានាចូលរួមសហការជិតស្និទ្ធជាមួយប្រព័ន្ធបង្កាប្រឆាំង
HIV/AIDS៕”