បង្ហាញមុខសៀវភៅជីវប្រវត្តិរបស់អ្នកទៅស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយជាតិ គីមីពុលពណ៌លឿងទុំ/dioxinវៀតណាម
(VOVWORLD) -សៀវភៅ “ផ្លូវលោកី-ភ្លើងមិនចេះរលត់”របស់អ្នកនិពន្ធ Tran To Nga អ្នកតំណាង ឲ្យជនរងគ្រោះ ដោយជាតិគីមីពុល ពណ៌លឿងទុំ/dioxin វៀតណាមរាប់លាននាក់ បានដាក់ពាក្យប្តឹងក្រុមហ៊ុនគីមីអាមេរិកមួយចំនួនដែលប្រើប្រាស់ជាតិគីមីពុលព័ណ៌ លឿង ទុំក្នុងសង្គ្រាមនៅវៀតណាមនោះ ត្រូវបានផ្សព្វផ្សាយជាសាធារណទូទាំងប្រ ទេស។
អ្នកនិពន្ធ Tran To Nga នៅក្នុងពិធីផ្សព្វផ្សាយសៀវភៅ “ផ្លូវលោកី-ភ្លើងមិនចេះរលត់” |
វណ្ណកម្មមួយច្បាប់នេះមានកម្រាស់ជាង៤០០ទំព័រ ជាការរៀបរាបរបស់ លោកស្រី To Nga អំពីជីវិត៧៥ឆ្នាំរស់នៅ តស៊ូនិងប្រដេញតាមយុត្តិធម៌អស់មួយជីវិត។ តាមរយៈសៀវភៅនេះ លោកស្រី Tran To Nga បានចែករំលែកជាមួយជំនាន់វ័យ ក្មេងវៀតណាមនូវឧត្តមគតិល្អប្រសើរបស់ជំនាន់មុនៗ។
លោកស្រី Tran To Nga ជាអតីតអ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មាន Giai Phong ។ អស់រយៈពេល៤០ឆ្នាំក្រោយសង្គ្រាម លោកស្រីបានរកឃើញខ្លួន ផ្ទាល់និងកូនពីរនាក់ត្រូវរងផលប៉ះពាល់ដោយជាតិគីមីពុលព័ណ៌លឿងទុំ។ នាខែ ឧសភាឆ្នាំ២០០៩ លោកស្រីបានធ្វើជាសាក្សីនៅតុលាការមនសិការអន្តរជាតិនៅទី ក្រុងប៉ារីសជំនុំជំរះក្រុមហ៊ុនគីមីចំនួន៣៧របស់អាមេរិក បានផ្គត់ផ្គងជាតិគីមីឲ្យកង ទ័ពអាមេរិកប្រើប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ ហើយដល់ខែកញ្ញាឆ្នាំ២០១៧ លោកស្រី To Nga នឹងត្រឡប់ទៅបារាំងវិញ ចូលរួមការជំនុំជំរះលើកទី៩៕