បង្ហាញមុខសៀវភៅ”លោកអ៊ំហូសរសេរមរតកសាសន៍”ជាភាសា Bengali នៅបង់ក្លាដែស
(VOVWORLD) -នាថ្ងៃទី១៣មិថុនា ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស បានរួមសហការជាមួយសមាគមមិត្តភាពបង់ក្លាដែស-វៀតណាម រៀបចំពិធីបង្ហាញមុខសៀវភៅបកប្រែ” លោកអ៊ំហូសរសេរមរតកសាសន៍”
បង្ហាញមុខសៀវភៅ”លោកអ៊ំហូសរសេរមរតកសាសន៍”ជាភាសា Bengali នៅបង់ក្លាដែស |
នាថ្ងៃទី១៣មិថុនា ស្ថានទូតវៀតណាមប្រចាំនៅបង់ក្លាដែស បានរួមសហការជាមួយសមាគមមិត្តភាពបង់ក្លាដែស-វៀតណាម រៀបចំពិធីបង្ហាញមុខសៀវភៅបកប្រែ” លោកអ៊ំហូសរសេរមរតកសាសន៍” របស់អ្នកនិពន្ធ Vu Ky ជាភាសា Bengali។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោក Tran Van Khoa បានសង្កត់ធ្ងន់ថា៖ នេះជាលើកដំបូង ដែលបានផ្សព្វផ្សាយសៀវភៅមួយស្ដីអំពីលោកប្រធានហូជីមិញ ជាភាសា Bengali។ព្រឹត្តិការណ៍នេះមានអត្ថន័យសំខាន់ ក្នុងការឧទ្ទេសនាម និងលើកសរសើរលោកប្រធានហូជីមិញ ជួយអោយមិត្តអ្នកស្ដាប់បង់ក្លាដែស យល់ដឹងបន្ថែមអំពីលោកប្រធានហូជីមិញ តាមនោះរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ប្រពៃណីរវាងប្រទេសទាំងពីរ៕