បង្ហាញសមាគមន៍ស្រាវជ្រាវ ពិគ្រោះយោបល់ស្ដីពីគោលនយោបាយ ច្បាប់សម្រាប់សកម្មភាពវិនិយោគនៅវៀតណាម

(VOVWORLD) - នាពេលខាងមុខ សមាគមន៍នឹងបន្ត ពង្រីកបរិមាណសមាជិក ក្នុងគោលដៅក្លាយទៅជាអង្គភាពជួរមុខខាងស្រាវជ្រាវ ពិគ្រោះយោបល់ស្ដីពីគោលនយោបាយវិនិយោគនៅវៀតណាម។ 

នាថ្ងៃទី៧ ខែសីហា នៅរដ្ឋធានីហាណូយ សមាគមន៍ស្រាវជ្រាវ ពិគ្រោះយោ បល់ស្ដីពីគោលនយោ បាយ ច្បាប់សម្រាប់សកម្មភាពវិនិយោគនៅវៀតណាម ត្រូវ បានបង្ហាញជាផ្លូវការ។ នេះជារូបសណ្ឋានដើមដំបូងនៅវៀតណាម ដែលត្រូវបាន រំពឹងទុកថា នឹងនាំមកនូវផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់វិនិយោគិន ក៏ដូចជា ការកសាងនិងអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីការវិនិយោគផងដែរ។

        សមាគមន៍នេះមានសមាជិកលើកដំបូងចំនួន១០០នាក់ ដែលជាអ្នកជំនាញ មេធាវី អ្នកវិភាគច្បាប់ជួរមុខនៅវៀតណាម។ នាពេលខាងមុខ សមាគមន៍នឹងបន្ត ពង្រីកបរិមាណសមាជិក ក្នុងគោល ដៅក្លាយទៅជាអង្គភាពជួរមុខខាងស្រាវជ្រាវ ពិគ្រោះយោបល់ស្ដីពីគោលនយោបាយវិនិយោគនៅ វៀតណាម។ លោក Tran Son Vu ប្រធានគណៈចលនានៃសមាគមន៍ បានអោយដឹងថា៖

        “សមាគមន៍ត្រូវបានបង្កើតឡើងក្នុងគោលដៅទទួលយកដើមទុនឬតម្រូវការបណ្ដាក់ទុនរបស់អង្គការ សម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុបរទេសនានា ចូលមកវៀត ណាម។ សំខាន់បំផុតគឺយើងត្រូវជួបពិភាក្សាជាមួយពួកគេ កំណត់តម្រូវការវិនិ យោគរបស់ពួកគេយ៉ាងដូចម្ដ៉េច ហើយកំពុងមានការងឿងឆ្ងល់នៅគោលនយោ បាយណា ដើម្បីយកមកស្រាវជ្រាវនិងដោះស្រាយបញ្ហានោះសម្រាប់វិនិយោគិន ក៏ដូចជារួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ”។

        តាមការធ្វើស្ថិតិរបស់ក្រសួងផែនការនិងវិនិយោគបានអោយដឹងថា ចាប់ពី ដើមឆ្នាំមក វៀត ណាមទាក់ទាញបានដើមទុនវិនិយោគចំនួន២២ពាន់លានដុល្លា អាមេរិក ស្មើរនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ