បង្ហាញឡើងវិញ "ទីលានអ៊ីតាលី " នៅទីក្រុងហាណូយចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា
(VOVWORLD) -នារសៀលថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ ស្ថានទូតអ៊ីតាលីប្រចាំនៅវៀតណាមបានរៀបចំសន្និសីទកាសែតឧទ្ទេសនាមសកម្មភាព ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌកម្មវិធីរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង អ៊ីតាលី (១៩៧៣ - ២០១៨) សំដៅនាំវប្បធម៌អ៊ីតាលីខិតមកជិតសាធារណៈជនវៀតណាម។
ផ្សារណាត់ វប្បធម៍អ៊ីតាលី/ទីលាន និងអ៊ីតាលី " ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា |
ថ្លែងនៅឯសន្និសីទកាសែតនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពអ៊ីតាលីប្រចាំនៅវៀតណាម លោកស្រី Cecilia Piccioni បានឲ្យដឹងថាសកម្មភាពទាំងនេះបានធ្វើឡើងតាមស្មារតីរតភ្ជាប់ជាមួយព្រឹត្តិការណ៍ "សប្តាហ៍ម្ហូបអាហារនៅទូទាំងពិភពលោកលើកទី ៣" ។ ចំណុចលេចធ្លោនៃសកម្មភាពនេះគឺ " ផ្សារណាត់ វប្បធម៍អ៊ីតាលី/ទីលាន និងអ៊ីតាលី " ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា នៅព្រះបរមរាជវាំង Hoang thanh Thang Long (ទីក្រុងហាណូយ) ជាមួយនឹងម្ហូបអាហារ និងស្រាក្រហម។ ផ្សារណាត់នេះក៏នឹងតាំងបង្ហាញនូវការរចនាដ៏មានឈ្មោះល្បីល្បាញ ព្រមទាំងមានការសម្ដែងសិល្បៈផងដែរ៕