បច្ចេកវិទ្យាឌីជីថលជួយសហគ្រាសបង្កើនសមត្ថភាពប្រកួតប្រជែង
|
បច្ចេកវិទ្យាឌីជីថលជួយសហគ្រាសបង្កើនសមត្ថភាពប្រកួតប្រជែង (VNA) |
(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)
បានប្រព្រឹត្តទៅសិក្ខសាលា «ទទួលរលកបច្ចេកវិទ្យាឌីជីថល៖ សហគ្រាសខ្នាត
តូចនិងមធ្យមវៀតណាមត្រៀមខ្លួនជាស្រេច» សំដៅជួយមជ្ឈដ្ឋានសហគ្រាស
វៀតណាមឆ្លៀតឱកាសនិងប្រៀបខ្លាំងនៃបច្ចេកវិទ្យាឌីជីថលក្នុងការលើក
កំពស់សមត្ថភាពប្រកួតប្រជែងនាពេលខាងមុខ។ ថ្លែងមតិនៅទីនេះ លោក
Dau Anh Tuan ប្រធានគណៈកម្មាធិការបទបញ្ញាត្តិសភាឧស្សាហពាណិជ្ជកម្ម
វៀតណាម (VCCI) បានចាត់ទុកថា៖ ក្នុងការពិតជាក់ស្តែង បណ្ដាសហគ្រាស
ដែលប្រើប្រាសបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព តែងតែទាក់ទងជាមួយ
ព័ត៌មានគោលនយោបាយច្បាប់ ហើយអនុវត្តបែបបទរដ្ឋបាលបានលឿនជាង
និង ទទួលបានលទ្ធផលធ្វើអាជីវកម្មល្អថែមទៀត៕