(VOV)_នាថ្ងៃទី២២ ឧសភា អ្នកបោះឆ្នោតជាង៦៩លាននាក់ បានទៅបោះ
ឆ្នោតសមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នៅមណ្ឌលបោះឆ្នោតចំនួនជាង៩១ពាន់កន្លែង។ បរិយាកាសបោះ
ឆ្នោតប្រព្រឹត្តទៅដ៏មហោឡារឹក សប្បាយរីករាយ ពីទីក្រុងដល់តំបន់ជនបទ តំបន់
ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិច។
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានអនុវត្ត
សិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋរបស់ខ្លួន នៅមណ្ឌលបោះឆ្នោតទី៣សង្កាត់
Nguyen Du ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ។ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន
បន្ទាប់ពីការបោះឆ្នោតអគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong បានសង្កត់ធ្ងន់ថា៖
“ ខ្ញុំ ក៏ដូចជាអ្នកបោះឆ្នោតផ្សេងៗទៀត សុទ្ធតែមានគោលបំណងថាបណ្ដា
បេក្ខជនជាប់ឆ្នោតជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់
ថ្នាក់សុទ្ធតែធ្វើអស់ពីចិត្ត អស់ពីថ្លើម ដើម្បីប្រទេសជាតិ ដើម្បីប្រជាជន អនុវត្ត
គ្រប់គ្រាន់ការទទួលខុសត្រូវ និងកាតព្វកិច្ច របស់អ្នកដំណាងអោយប្រជាជន។
ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាប្រជាជន និងរដ្ឋសភា ក្នុងអាណត្តិខាងមុខគឺ
ត្រូវបំពេញល្អភារកិច្ចជាស្ថាប័នដោយប្រជាជនជ្រើសតាំង។ និងខ្ញុំជឿជាក់ថា៖
បេក្ខជនជាប់ឆ្នោតលើកនេះ សុទ្ធតែយល់ដឹងច្បាស់និងគ្រប់គ្រាន់អំពីតួនាទី ការទ
ទួលខុសត្រូវរបស់ខ្លួន ក្នុងការអនុវត្ត សុក្រិតប្រព័ន្ធនយោបាយរបស់យើងនិយាយរួម
ដែលក្នុងនោះមានរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន។”
|
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong |
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់
ប្រជាពលរដ្ឋ នៅមណ្ឌលបោះឆ្នោតទី៨ សង្កាត់ Nhan Chinh ខ័ណ្ឌ Thanh Xuan រដ្ឋធា
នីហាណូយ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា៖
ការបោះឆ្នោតថ្ងៃនេះ ជាព្រឹត្តិការណ៍ដ៏មហិមា របស់ប្រជាជាតិទាំងមូល ដើរតួនាទីដ៏
សែនសំខាន់ ក្នុងការកសាង ពង្រឹងនិងពង្រីកនីតិរដ្ឋវៀតណាម សង្គមនិយម របស់
ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន បំពេញតម្រូវការជំរុញខ្លាំងបុព្វហេតុ
ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រ
ទេសជាតិ៖
“ ខ្ញុំមានគោលបំណងថា៖ អ្នកបោះឆ្នោតត្រូវលើកកំពស់ស្មារតីទទួលខុសត្រូវ
ពង្រីកសិទ្ធិជាម្ចាស់របស់ខ្លួន ជ្រើសរើសមនុស្សឆ្នើមបំផុត មានគ្រប់សិលធម៌ ចំណេះ
ដឹងចូលក្នុងក្រុមប្រឹក្សាប្រជាជន និងរដ្ឋសភា នីតិកាលទី១៤ ដើម្បីរួមជាមួយបក្ស
រដ្ឋ បញ្ជាណែនាំ អនុវត្តជោគជ័យសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្ស លើកទី
១២ ក៏ដូចជាសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ដែលបាន
ដាក់ចេញ។”
|
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong |
ក៏ក្នុងព្រឹកថ្ងៃនេះដែរ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc បានទៅបោះឆ្នោត នៅទីរួមស្រុក Vinh Bao ទីក្រុង Hai Phong ។ ឆ្លើយសម្ភាសន៍
អ្នកយកព័ត៍មាន បន្ទាប់ពីពេលបោះឆ្នោត នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានអះអាងថា៖ អ្នកបោះឆ្នោតក្នុងទូទាំងប្រទេសបានទៅបោះឆ្នោត បានបង្ហាញនូវ
បរិយាកាសប្រជាធិបតេយ្យ ការទទួលខុសត្រូវ ភារកិច្ច ការតព្វកិច្ច និងសិទ្ធិ ផលប្រ
យោជន៍របស់ប្រជាជន។
|
ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ លោកស្រី Nguyen Thi Kim Ngan |
ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ លោកស្រី
Nguyen Thi Kim Ngan បានអនុវត្តសិទ្ធិ និងកាត្វកិច្ចរបស់ខ្លួន នៅសង្កាត់ Vinh Phuc
ខ័ណ្ឌ Ba Dinh រដ្ឋធានីហាណូយ។បន្ទាប់នោះ លោកស្រី Nguyen Thi Kim Ngan បាន
អញ្ជើញទៅត្រួតពិនិត្យ ឃ្លាំមើលមណ្ឌលបោះឆ្នោតមួយចំនួន នៅទីក្រុងហាណូយ។ វាយ
តំលៃអំពីការងារត្រៀមរៀបចំ និងការអនុវត្តបោះឆ្នោតនៅមណ្ឌលទាំងនេះ ប្រធាន
រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖
“ ចំណុចគួរអោយសប្បាយរីករាយ នោះគឺអ្នកបោះឆ្នោតបានយកចិត្តទុកដាក់
ជាច្រើនចំពោះការងារនេះ។ អ្នកបោះឆ្នោតមានការ គិតគូរ ប្រៀបធៀបយ៉ាងម៉ត់ចត់។
ខ្ញុំគិតថា៖ការងារឃោសនា អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាជន ត្រូវបានអនុវត្តល្អ
ធ្វើអោយប្រជាជនយល់ដឹងច្បាស់អំពីសិទ្ធី និងកាតព្វកិច្ចរបស់ខ្លួន។”
ក្នុងពេលជាមួយគ្នានោះ ទោះបីជាមានភ្លៀងនៅតំបន់មួយចំនួនក្តី ប៉ុន្តែនៅ
ខេត្តនានាតំបន់ភូមិភាគពាយ័ព្យ ជនរួមជាតិជាជនជាតិភាគតិច ក្នុងសម្លៀកបំ
ពាក់ស្អាតបំផុត បានមានវត្តមាននៅមណ្ឌលបោះឆ្នោត។ នៅខេត្ត Lai Chau អ្នក
បោះឆ្នោតចំនួន២៥០ពាន់នាក់ បានចូលរួមការបោះឆ្នោត។ គណៈកម្មាធិការរៀប
ចំការបោះឆ្នោត នៅតំបន់ទាំងឡាយ បានរៀបចំអោយបងប្អូនប្រជាជនបោះឆ្នោត
លឿនក្តី ប៉ុន្តែនៅធានាតាមដំណើការ និងការកំណត់របស់ច្បាប់។ លោក Ma Cang
Chinh ប្រធានគណៈកម្មាធិការប្រជាជន និងជាប្រធានគណៈកម្មាធិការរៀបចំការ
បោះឆ្នោត ឃុំNung Nang ស្រុល Tam Duong ខេត្ត Lai Chau បានអោយដឹងថា៖
“ កំពុងនៅក្នុងដំណាក់កាលប្រមូលផល បានជាបងប្អូនប្រជាជនមានគោល
បំណងទៅបោះឆ្នោតលឿន ដូច្នេះ នាម៉ោង៦និង៣០នាទី ឃុំបានរៀបចំអោយបោះ
ឆ្នោត។ គិតដល់ពេលថ្ងៃត្រង់ ការបោះឆ្នោតនៅក្នុងតំបន់ ទទួលបានជាង៩៧%ហើយ។ ”
នៅស្រុកកោះ Co To ( ខេត្ត Quang Ninh ភាគខាងជើងវៀតណាម) នាថ្ងៃទី២២
ឧសភា បានមានអ្នកបោះឆ្នោតចំនួន ៥ពាន់នាក់ ដែលក្នុងនោះ១/៣ជាអ្នកនេសាទ
បានអនុវត្តការបោះឆ្នោតនៅមណ្ឌលបោះឆ្នោត ចំនួន២០។ លោក Hoang Ba Nam
លេខាគណៈកម្មាធិការបក្សស្រុក Co To បានអោយដឹងថា៖
“ មណ្ឌលបោះឆ្នោតទាំងឡាយសុទ្ធតែធានាជាដាច់ខាតអំពីសន្តិសុខ សុវត្ថិភាព
សណ្ដាប់ធ្នាប់។ ស្រុក និងបណ្ដាអង្គភាពបោះឆ្នោត សុទ្ធតែបង្កលក្ខណះល្អបំផុត សំរាប់
អ្នកបោះឆ្នោត។ គិតដល់ម៉ោង៩ នាព្រឹកថ្ងៃនេះ មណ្ឌលបោះឆ្នោតឆ្ងាយបំផុតគឺកោះ
Tran របស់ស្រុក Co To បានសម្រេចការបោះឆ្នោត។”
ចំពោះបណ្ដាខេត្តនៅឆ្នេរសមុទ្រភូមិភាគកណ្ដាលវៀតណាម ជាតំបន់មានអ្នក
បោះឆ្នោតភាគច្រើនជាអ្នកនេសាទ។ អ្នកបោះឆ្នោតTran Van Loc នៅទីក្រុង Phan
Thiet បានអោយដឹងថា៖
“ បងប្អូននៅលើនាវាបានដឹងថា៖ថ្ងៃទី២២ ជាទិវាបោះឆ្នោត។ ដូច្នេះ នាវាទាំង
អស់បាននៅផ្ទះ ហើយរួមគ្នាទៅបោះឆ្នោត ហើយដល់ថ្ងៃស្អែកទើបចេញទៅលំហរសមុទ្រដែរ។”
បរិយាកាសបោះឆ្នោតនៅបណ្ដាភូមិ ឃុំ នៅតំបន់ Tay Nguyen បានប្រព្រឹត្តទៅ
ដ៏សប្បាយរីករាយចាប់ពីពេលព្រឹក៖ លោកស្រី Yrut អ្នកបោះឆ្នោតនៅទីក្រុង Kon
Tum បានអោយដឹងថា៖
“ ទិវាបោះឆ្នោតសប្បាយរីករាយណាស់។ បងប្អូនប្រជាជន អ្នកណាក៏សប្បាយ
រីករាយដែរ។បងប្អូនប្រជាជននឹងជ្រើសរើសអ្នកឆ្នើម មានគ្រប់ចំណេះដឹង សិលធម៌
មានការយកចិត្តទុកដាក់ចំពោះប្រជាជនជាជនជាតិភាគតិច។ ខ្ញុំមានគោលបំ
ណងថា៖ បេក្ខជនជាប់ឆ្នោតនឹងសក្តិសមជាមួយទំនុកទុកចិត្តរបស់ប្រជាជន។”
រួមជាមួយអ្នកបោះឆ្នោតក្នុងទូទាំងប្រទេស នាព្រឹកថ្ងៃទី២២ ឧសភា អ្នកបោះ
ឆ្នោតចំនួនជាង៥,២លាននាក់ នៅទីក្រុងហូជីមិញ(ភូមិភាគខាងត្បូងវៀតណាម)
បានទៅកាន់មណ្ឌលបោះឆ្នោតចំនួនជាងត៣២០០ ដើម្បីបោះឆ្នោត អនុវត្តសិទ្ធិ
និងកាតព្វកិច្ចរបស់ខ្លួន។
វាយតំលៃអំពីការបោះឆ្នោតថ្ងៃនេះ អគ្គលេខាធិការរដ្ឋសភា លោក Nguyen
Hanh Phuc បានថ្លែងថា៖
“ បូកសរុបក្នុងទូទាំងប្រទេស អ្នកបោះឆ្នោតចំនួន៧០%បានទៅបោះឆ្នោត។
នេះគឺជាតួរលេខស្ថិរតិនាម៉ោង ៩ និង៣០នាទី។ មានតំបន់មួយចំនួនបានសម្រេច
១០០%ហើយ។ គិតដល់ពេលនេះ ក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិ មិនទាន់មាន
ព័ត៍មានណា ស្ដីអំពីបញ្ហារំលោភច្បាប់បានកើតមានឡើយដែរ។អ្វីៗទាំងអស់បានប្រ
ព្រឹត្តទៅជាធម្មតា។ ប្រការនេះល្អណាស់ ដោយប្រជានយល់ដឹងច្បាស់អំពីសិទ្ធិ និង
កាតព្វកិច្ចរបស់អ្នកបោះឆ្នោត។”
តាមច្បាប់បោះឆ្នោត បណ្ដាមណ្ឌលបោះឆ្នោតនឹងបើកទ្វារដល់ម៉ោង១៩ ថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៦៕