បោះឆ្នោតសហរដ្ឋអាមេរិកឆ្នាំ ២០២០៖ បេក្ខជនទាំងពីរបង្កើនសកម្មភាពឃោសនាបោះឆ្នោត
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានរៀបចំសកម្មភាពឃោសនាបោះឆ្នោតនៅតាមរដ្ឋចំនួន ៣ គឺ រដ្ឋ Michigan រដ្ឋ Wisconsin និង រដ្ឋ Minnesota។
ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) និងបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក Joe Biden (រូបថត៖ AFP / VNA) |
៤ ថ្ងៃមុនការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump និងបេក្ខជននៃគណបក្សប្រជាធិបតេយ្យលោក Joe Biden កាលពីថ្ងៃទី ៣០ ខែតុលា បានធ្វើការឃោសនាបោះឆ្នោតនៅតាមរដ្ឋសំខាន់ៗជាច្រើននៅតំបន់ភាគកណ្ដាល និងភាគខាងលិចនៃសហរដ្ឋអាមេរិក ដែលជាកន្លែងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ លោក Donald Trump បានរៀបចំសកម្មភាពឃោសនាបោះឆ្នោតនៅតាមរដ្ឋចំនួន ៣ គឺ រដ្ឋ Michigan រដ្ឋ Wisconsin និង រដ្ឋ Minnesota។ ចំណែកលោក Biden បានថ្លែងសុន្ទរកថាឃោសនាបោះឆ្នោតនៅ ទីក្រុង Milwaukee រដ្ឋ Wisconsin មុនពេលរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតតាមទម្រង់ "drive-in" នៅ Des Moines រដ្ឋ Iowa និងនៅ St.Paul រដ្ឋ Minnesota។ នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធមួយទៀត គិតត្រឹមព្រឹកថ្ងៃទី ៣០ ខែតុលា (ម៉ោងក្នុងតំបន់) ចំនួនអ្នកបោះឆ្នោតរដ្ឋ Texas ដែលបានចូលរួមការបោះឆ្នោតមុនកាលកំណត់ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំនេះគឺមានចំនួនច្រើនជាងចំនួនអ្នកចូលរួមបោះឆ្នោតនៅរដ្ឋនេះកាលពីឆ្នាំ ២០១៦។ ប្រការនេះបានសរឲ្យឃើញចំណាប់អារម្មណ៍របស់អ្នកបោះឆ្នោតនៅរដ្ឋ Texas ក្នុងការបោះឆ្នោតឆ្នាំនេះ ពោលគឺបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ការចូលរួមបោះឆ្នោតនៅក្នុងរដ្ឋនេះ៕