បញ្ចូនពលរដ្ឋវៀតណាម ៧០០ នាក់ពីប្រទេសរុស្ស៊ី សហរដ្ឋអាមេរិកនិងជប៉ុនវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) -  បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Van Don (ខេត្ត Quang Ninh) មក អ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។

នាថ្ងៃទី ៣០ ខែតុលា អាជ្ញាធរវៀតណាមបានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជូនពលរដ្ឋវៀត ណាម ជិត ៣៥០ នាក់ពីសហព័ន្ធរុស្ស៊ីវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាព។ បន្ទាប់ពីយន្ដហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Van Don (ខេត្ត Quang Ninh) មក អ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។

នាថ្ងៃដដែល អាជ្ញាធរវៀតណាម និងស្ថាប័នតំណាងវៀតណាមនៅអាមេរិកនិងជប៉ុន បានសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីនាំពលរដ្ឋវៀតណាមជាង ៣៥០ នាក់ពីប្រទេសទាំងពីរឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរទាំងអស់នេះក៏ត្រូវស្ថិតក្រោមការត្រួតពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ បន្ទាប់ពីយន្ដហោះចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh (ខេត្ត Khanh Hoa)។

អ្នកដំណើរនៅលើជើងហោះហើរខាងលើគឺជាកុមារអាយុក្រោម ១៨ ឆ្នាំ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ជរា អ្នកជំងឺ និយោជិកដែលមានកិច្ចសន្យាផុតកំណត់សិស្សនិស្សិតដែលបានបញ្ចប់ការសិក្សានិងករណីលំបាកពិសេសផ្សេងៗ ទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ