បញ្ចូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ពីប្រទេសរុស្ស៊ីវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - អ្នកដំណើរទាំងអស់នេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទបញ្ញត្តិនៅពេលដែលយន្តហោះបានចុះចតនៅអាកាស យានដ្ឋានអន្តរជាតិ Cam Ranh។

ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៩ និងទី ១០ ខែកញ្ញា អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី បានសម្របសម្រួលជាមួយអាជ្ញាធររុស្ស៊ី ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់វិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរភាគច្រើនជានិស្សិតអន្ដរជាតិដែលបានបញ្ចប់ការសិក្សាដោយគ្មានកន្លែងស្នាក់នៅ ដោយសារ តែការបិទសាលារៀននិងសណ្ឋាគារ រួមទាំងករណីពិបាកពិសេសមួយចំនួនទៀត។

អ្នកដំណើរទាំងអស់នេះត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនិងពិនិត្យសុខភាពតាមបទបញ្ញត្តិនៅពេលដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ