បញ្ចូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពីហ្វីលីពីនវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) -  បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរនៃការហោះហើរត្រូវបានពិនិត្យសុខភាពនិងដឹកយកទៅកន្លែងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។

នាថ្ងៃទី ៩ ខែតុលា អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីននិងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយអាជ្ញាធរហ្វីលីពីន ក្នុងការបញ្ចូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពីប្រទេសហ្វីលីពីនឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរនៅលើយន្ដហោះ រួមមានស្ត្រីមានផ្ទៃពោះ, អ្នកដែលមានជំងឺរាំរ៉ៃប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលគ្មានកន្លែងស្នាក់នៅ ពលករដែលកិច្ចសន្យាផុតកំណត់ និងករណីលំបាកផ្សេងទៀត។

បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរនៃការហោះហើរត្រូវបានពិនិត្យសុខភាពនិងដឹកយកទៅកន្លែងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ