|
ទិដ្ឋភាពនៃកិច្ចសន្ទនានេះនាថ្ងៃទី៧ មិថុនា (រូបថត៖AFP/TTXVN) |
(VOVworld) - កិច្ចសន្ទនាយុទ្ធសាស្រ្តនិងសេដ្ឋកិច្ចជាប្រចាំលើកទី៨រវាងចិននិង
អាមេរិកបានបញ្ចប់នាថ្ងៃទី៧ មិថុនា នៅប៉េកាំងក្រោយពីរយៈពេល២ថ្ងៃប្រជុំ។នៅ
សន្និសីទកាសែតរួមបន្ទាប់ពីបញ្ចប់កិច្ចសន្ទនា ឧបនាយករដ្ឋមន្រ្តីចិនលោក Wang
Yang បានឲ្យដឹងថា ភាគីទាំងពីរបានទទួលស្គាល់ថា ការផលិតលើសពីតម្រូវការក្នុង
ផ្នែកមួយចំនួន ក្នុងនោះមានផ្នែកដែកថែប គឺជាការសាកល្បងសកលហើយត្រូវការ
មានការខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហានេះ។ចិននឹងកាត់បន្ថយទៅលើការ
ផលិតដែកថែបដើម្បីដោះស្រាយស្ថានភាពការផលិត លើសពីតម្រូវការនៃមុខ
ទំនិញនេះលើទីផ្សារទូទាំងពិភពលោក។ប៉ុន្តែ ភាគីទាំងពីរ មិនទទួលបានការព្រម
ព្រៀងអំពីផ្នែកផលិតអាលុយមីញ៉ូមរបស់ចិន ជាផ្នែកមួយ ដែលអាមេរិកនិងដៃគូ
ពាណិជ្ជកម្មផ្សេងៗទៀតចាត់ទុកថា ផលិតផលនាំចេញ មានតំលៃថោករបស់ចិន
បានបង្កការខាតបង់ចំពោះប្រកួតប្រជែងដទៃនៅ ឯបរទេសហើយគំរាមកំហែងទៅ
លើការងារធ្វើនៃប្រទេសផ្សេងៗ។ស្ដីអំពីបញ្ហា សមុទ្រខាងកើតរដ្ឋមន្រ្តីការបរទេស
អាមេរិកលោក John Kerry បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររបស់អាមេរិក
ចំពោះការចរចារនិងដោះស្រាយជំលោះដោយសន្តិវិធី។ក្នុងពេលនោះ សមភាគី
ចិនលោក Yang Jiechi បានឲ្យដឹងថាប៉េកាំងមានគោលបំណងដោះស្រាយជំលោះ
តាមរយៈការចរចារ ប៉ុន្តែជាចរចាររវាងភាគីទាក់ទិននានាប៉ុណ្ណោះ៕