បញ្ចប់ថ្ងៃធ្វើការទី២នៃសន្និសីទលើកទី១បណ្តាមន្ត្រីជាន់ខ្ពស់ APEC និងសន្និសីទពាក់ព័ន្ធនានា
|
ទិដ្ឋភាពនៃកិច្ចពិភាគ្សាមួួយ (រូបថតៈ Nguyễn Khang – TTXVN) |
(VOVworld)-នាថ្ងៃទី១៩កុម្ភៈ ជាថ្ងៃធ្វើការទី២នៃសន្និសីទលើកទី១បណ្តាមន្ត្រីជាន់
ខ្ពស់ APEC (SOM1) និងសន្និសីទពាក់ព័ន្ធនានា បានបន្តនូវសកម្មភាពរបស់ក្រុមការ
ងារទាំង១០និងអនុគណៈកម្មការ APEC លើវិស័យសមស្របមួយចំនួន។ បញ្ហាជា
ច្រើនដែលបានលើកយកមកពិភាគ្សារួមមាន ៖ ទប់ទល់នឹងស្ថានភាពបន្ទាន់ (APWG)
អភិវឌ្ឍន៍ប្រភពធនធានមនុស្ស (HRDWG) ប្រឆាំងអំពើពុករលួយនិងការតម្លាភាព
(ACTWG) ក្រុមអ្នកជំនាញការទទួលបន្ទុកការប្រឆាំងអំពើការធ្វើអាជីវកម្មឈើខុស
ច្បាប់ និងពាណិជ្ជកម្មពាក់ព័ន្ធ (EGILAT) ក្រុមអ្នកជំនាញការទទួលបន្ទុកកម្មសិទ្ធិ
បញ្ញា (IPEG) ផ្លាស់ប្តូរអាជីវករ (BMG)និងដៃគូគោលនយោបាយទទួលបន្ទុកអំពីវិទ្យា
សាស្ត្រ បច្ចេកវិទ្យានិងច្នៃប្រឌិត (PPSTI)ជាដើម។
អស់រយៈពេល២ថ្ងៃធ្វើការនោះ កិច្ចប្រជុំមួយចំនួនដូចជាកិច្ចប្រជុំក្រុមទទួល
បន្ទុកទប់ទល់ជាមួយស្ថានភាពបន្ទាន់ ក្រុមអ្នកជំនាញការទទួលបន្ទុកកម្មសិទ្ធិបញ្ញា
និងដៃគូគោលនយោបាយទទួលបន្ទុកអំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងច្នៃប្រឌិតបាន
បញ្ចប់ប្រកបដោយជោគជ័យ។ ក្នុងពេលជាមួយគ្នានោះ នៅកិច្ចប្រជុំមួយចំនួនទៀត
តំណាងចូលរួមក៏បន្តពិភាគ្សាលើខ្លឹមសារសំខាន់ជាច្រើន សំដៅបង្កើនការចូលរូម
របស់ប្រជាជនទៅក្នុងសកម្មភាពទាំងអស់នេះ និងបានឯកភាពរាល់អាទិភាពសហ
ប្រតិបត្តិការសម្រាប់ឆ្នាំ២០១៧៕