បញ្ចប់សន្និបាតលើកទី១២បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១

(VOVworld)-នាពេលរសៀលថ្ងៃទី១១តុលា សន្និបាតលើកទី១២ គណៈកម្មាធិការ
មជ្ឈឹមបក្សនីតិកាលទី១១បានបញ្ចប់ប្រកបដោយជោគជ័យក្រោយរយៈពេល៧
ថ្ងៃធ្វើការ។ នៅសន្និបាតលើកនេះ អង្គប្រជុំបានឯកភាពនូវទិសដៅអនុវត្តភារកិច្ច
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៦។
ស្តីពីការ ងារត្រៀមរៀបចំកម្មាភិបាលសម្រាប់មហាសន្និបាតខាងមុខ អង្គប្រជុំបាន
ពិភាគ្សា អំពីគំរោងបញ្ជីរាយនាមកម្មាភិបាលដែលបានឧទេ្ទសនាម ចូលរួមគណៈ
កម្មាធិការមជ្ឈឹមនីតិកាលទី១២ជាលើកដំបូង និងបណ្តាយោបល់ បំពេញបន្ថែមទៅ
លើរបាយការណ៍មួយចំនួនផងដែរ។ ស្តីពីទិសដៅបោះឆ្នោតសមាជិកសភា និងក្រុម
ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ នាអាណត្តិខាងមុខ អង្គប្រជុំបាន​ឯកភាពពង្រីកតួនាទី
ជាអ្នកដឹកនំា ពីមជ្ឈឹមដល់ តំបន់ ព្រមទាំងពង្រីកសិទ្ធិនិងកាតាព្វកិច្ចរបស់ពល
រដ្ឋរបស់អ្នកបោះឆ្នោត ទូទាំងប្រទេស។ជ្រើសរើសសមាជិកសភា និងតំណាងក្រុម
ប្រឹក្សាប្រជាជន ឲ្យស្របនឹងប្រាថ្នានិងសិទ្ធិជាម្ចាស់របស់ប្រជាជន។

បញ្ចប់សន្និបាតលើកទី១២បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១១ - ảnh 1
អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្លែងមតិបញ្ចប់សន្និបាត



        ថ្លែងមតិនៅពិធីបិទសន្និបាត តាងនាមការិយាល័យនយោបាយអគ្គលេខា
បក្សកម្មុយសនិស្តវៀតណាម លោក Nguyen Phu Trong បានសង្កត់ ធ្ងន់ថា៖

“ការរៀបចំអនុវត្តល្អនូវសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកនេះនឹងរួមចំណែកយ៉ាង
សកម្មទៅក្នុងការសម្រេចភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥ ប្រកបដោយជោគ
ជ័យ កសាងនិងអនុវត្តផែនការអភិឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦ ធ្វើល្អការងារកម្មា
ភិបាលរបស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី ១២ រួមចំណែកធានាជោគ
ជ័យរបស់មហាសន្និបាតបក្សកម្មនុយនិស្តវៀតណាម លើកទី ១២ បញ្ជាណែនាំដោយ
ត្រឹមត្រូវនិងទាន់ពេលវេលានូវការបោះឆ្នោតរដ្ឋសភានីតិកាលទី ១៤ និងការបោះឆ្នោត
ក្រុមប្រឹក្សារប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០១៦ - ២០២១ ពង្រឹងនិងបង្កើនការ
រៀបចំក្បាលម៉ាស៊ីនរដ្ឋសំដៅឆ្លើយតបនឹង តម្រូវការនិងភារកិច្ចក្នុងដំណាក់កាល ២០១៦-២០២១។”

អគ្គលេខាបក្ស Nguyen Phu Trong បានស្នើរឲ្យសមាជិកមជ្ឈឹមម្មាក់ៗគប្បីលើកកំពស់ ថែម
ទៀតនូវស្មារតីភារទទួលខុសត្រូវអនុវត្តឲ្យបានល្អសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត
លើកទី ១១ របស់បក្ស ជាពិសេសគឺសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈឹមលើកនេះ ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ