បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣

បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ - ảnh 1
បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV)

        Vovworld-នាថ្ងៃទី២៥តុលា បញ្ចប់សប្ដាហ៍ធ្វើការដំបូងនៃសម័យប្រជុំ​លើក​
ទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣បានលៃទុកពេលព្រឹកដើម្បីពិភាគ្សាតាម​ក្រុមៗអំពីស្ថានភាពអនុវត្តគំរោងថវិការរដ្ឋឆ្នាំ២០១៣  គំរោងថវិការដ្ឋនិង​វិធានការ​បែងចែកថវិការមជ្ឈឹមឆ្នាំ២០១៤ជាដើម។ ដំណាងជាច្រើនបានឯកភាពខ្ពស់ចំពោះ​វិធានការផ្សព្វផ្សាយប័ណ្ណជាតិរដ្ឋាភិបាលដំណាក់កាល២០១៤-២០១៦ជាមួយ​ចំនួនទុនផ្សព្វផ្សាយប្រមាណ១៧០លានលានដុងសំរាប់វិនិយោគអភិវឌ្ឍន៍ខឿន
សេដ្ឋកិច្ចកសាងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធនិងបន្តអនុវត្តគំរោងការបន្ទាន់។

        នារសៀលថ្ងៃដ៏ដែល រដ្ឋសភាបានពិភាគ្សានៅសាលប្រជុំអំពីខ្លឹមសារមួយ​
ចំនួន​ដែលមានការខ្វែងគំនិតរបស់ពង្រាងច្បាប់ធ្វើវិសោធនកម្មបំពេញបន្ថែម​
មាត្រា​មួយចំនួននៃច្បាប់បង្កាពន្លត់អគ្គីភ័យ។ បណ្ដាមតិប្រមូលផ្ដុំស្នើរត្រូវ​កំណត់​ច្បាស់និងលើកទឹកចិត្តការធ្វើសង្គមបនីយកម្មការងារបង្កាពន្លត់អគ្គីភ័យ ធ្វើ​វិសោធនកម្មតាមទិសបង្កើនការទទួលខុសត្រូវរបស់អ្នកប្រមុខស្ថាប័នអង្គការ
ម្ចាស់គ្រួសារក្នុងពេលកើតមានឡើងអគ្គិភ័យ។

        តាមរបៀបវារៈ នាថ្ងៃទី២៨តុលា រដ្ឋសភាវៀតណាមបានធ្វើការនៅសាល​
ប្រជុំ ស្ដាប់របាយការណ៍អំពីការងារបង្ការប្រឆាំងការរំលោភច្បាប់និងបទល្មើស លទ្ធផលអនុវត្តសេចក្តីសំរេចចិត្តលេខ៣៧/២០១២របស់រដ្ឋសភាអំពីបង្កាប្រឆាំង​
បទល្មើសជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ