បញ្ជាការដ្ឋានប៉ូលីសចល័តធានាសុវត្ថិភាពសំរាប់បណ្ដាគោលដៅនិងព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ
|
បញ្ជាការដ្ឋានប៉ូលីសចល័តធានាសុវត្ថិភាពសំរាប់បណ្ដាគោលដៅនិងព្រឹត្តិការណ៍សំខាន់របស់ប្រទេសជាតិ |
(VOV)_នាព្រឹកថ្ងៃទី២ មករា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
អញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារត្រៀមខ្លួនជាស្រេច នៅបញ្ជា
ការដ្ឋានប៉ូលីសចល័ត ក្រសួងនគរបាលវៀតណាម។ វិភាគស្ថានភាពនៅក្នុងតំបន់
និងអន្តរជាតិ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកច្បាស់ភារកិច្ច
របស់កងកម្លាំងនគរបាលប្រជាជននិយាយរួម និងកងកម្លាំងប៉ូលីសចល័តនិយាយ
ដោយឡែក ក្នុងឆ្នាំ ២០១៦ និងបណ្ដាឆ្នាំជាបន្តគឺធ្ងន់ធ្ងរណាស់។ ក្នុងនោះមានការ
រៀបចំល្អកងកម្លាំងប្រចាំការពារគោលដៅសំខាន់ៗ ព្រឹត្តិការណ៍នយោបាយ សង្គម
ក្នុងនិងក្រៅប្រទេសនៅវៀតណាម។ ពិសេសគឺការពារសុវត្ថិភាពជាដាច់ខាត សំរាប់មហាសន្និបាតទូទាំងប្រទេសលើកទី៧ របស់បក្ស បោះឆ្នោតរដ្ឋសភា នីតិកាលទី១៤
បោះឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដំណាក់កាល ២០១៦-២០២១ និង
សកម្មភាពទទួលចូលឆ្នាំថ្មី របស់ប្រជាជន៕