(VOVWORLD) - សមាជិកការិយាល័យនីតិកាលលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមរួមមានសមាជិកចំនួន១៨រូប ដែលត្រូវបានជ្រើសតាំងនៅក្នុងកិច្ចប្រជុំលើកទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។ ទន្ទឹមនឹងនេះលេខាធិការដ្ឋានមជ្ឈិមនីតិកាលទី ១៣ រួមមានសមាជិកមួយចំនួនក្នុងការិយាល័យនយោបាយ ដែលត្រូវបានចាត់តាំងដោយ ការិយាល័យនយោបាយបែងចែកភារកិច្ចចូលរួមក្នុងលេខាធិការដ្ឋាននិងសមាជិក ៥ រូបត្រូវបានជ្រើសតាំងនៅក្នុងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។
I.បញ្ជីឈ្មោះសមាជិកការិយាល័យនយោបាយ លេខាធិការដ្ឋាន និងគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម
១ - លោក Nguyen Phu Trong - អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម
២- លោក Nguyen Xuan Phuc - នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវៀតណាម
៣- លោក Pham Minh Chinh - ប្រធានគណៈចាត់តាំងមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
៤ - លោក Vuong Dinh Hue - លេខាគណៈកម្មាធិការបក្សទីក្រុងនិងជាប្រធានគណៈប្រតិភូរដ្ឋសភានីតិកាលទី១៤ ទីក្រុងហាណូយ
៥- លោក Tran Tuan Anh - រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងជាអនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម
៦ - លោក Nguyen Hoa Binh - ប្រធាននៃតុលាការប្រជាជនកំពូល
៧ - លោក Luong Cuong - ប្រធានអគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម
៨ - លោក Dinh Tien Dung - រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ
៩ - លោក Phan Van Giang - អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម
១០ - លោក To Lam - រដ្ឋមន្រ្តីក្រសួងនគរបាល
១១ - លោកស្រី Truong Thi Mai - ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម
១២- លោក Tran Thanh Man - ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម
១៣- លោក Pham Binh Minh - ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស
១៤- លោក Nguyen Van Nen - លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ
១៥- លោក Nguyen Xuan Thang - នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ និងជាប្រធានក្រុមប្រឹក្សា ទ្រឹស្តីមជ្ឈិម
១៦ - លោក Vo Van Thuong - ប្រធានគណៈឃោសនាអប់រំមជ្ឈិម
១៧ - លោក Phan Dinh Trac - ប្រធានគណៈកិច្ចការផ្ទៃក្នុងមជ្ឈិម
១៨ - លោក Tran Cam Tu - ប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម
II- លេខាធិការដ្ឋាន
លេខាធិការដ្ឋានមជ្ឈិមនីតិកាលទី ១៣ រួមមានសមាជិកមួយចំនួនក្នុងការិយាល័យនយោបាយ ដែលត្រូវបានចាត់តាំងដោយ ការិយាល័យនយោបាយបែងចែកភារកិច្ចចូលរួមក្នុងលេខាធិការដ្ឋាននិងសមាជិក ៥ រូបត្រូវបានជ្រើសតាំងនៅក្នុងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣។
១. លោក Do Van Chien - រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រជាជាតិ
២. លោកស្រី Bui Thi Minh Hoai - អនុប្រធានប្រចាំការនៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម
៣. លោក Le Minh Hung - ប្រធានខុទ្ទកាល័យមជ្ឈិមបក្ស
៤. លោក Le Minh Khai - អគ្គអធិការកិច្ចនៃរដ្ឋាភិបាលវៀតណាម
៥- លោក Nguyen Trong Nghia - អនុប្រធានអគ្គនាយកដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម
III- គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៣ រួមមាន ១៩ នាក់ ហើយលោក Tran Cam Tu នៅតែបន្តជាប់ឆ្នោតជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនីតិកាលទី ១៣៕