បញ្ជូនពលរដ្ឋវៀតណាមចំនួន ៧៦០ នាក់ពីអូស្ត្រាលី ទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងអាហ្រ្វិកឲ្យវិលត្រឡប់មកស្រុកកំណើតវិញ
(VOVWORLD) - អ្នកដំណើរជាកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យា អស់សុពលភាព និស្សិតដែលគ្មាន លំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។
ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២០ បណ្ដាស្ថាប័នមានសម្ថកិច្ចវៀតណាមបានរួមសហការជាមួយអាជ្ញាធរនៅប្រទេសសាមីដើម្បី បញ្ជូនពលរដ្ឋវៀតណាមចំនួន ៧៦០ នាក់ពីអូស្ត្រាលី ទ្វីបអឺរ៉ុប ទ្វីបអាមេរិក និងទ្វីបអាហ្រ្វិកឲ្យវិលត្រឡប់មកស្រុកកំណើតវិញ។ អ្នកដំណើរជាកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យា អស់សុពលភាព និស្សិតដែលគ្មាន លំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Can Tho និង Tan Son Nhat អ្នកធ្វើដំណើរតាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្តិ៕