បញ្ជូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ ពី អូស្ត្រាលី និងនូវែលសេឡង់ឲ្យវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្
អ្នកដំណើរនៅអាកាសយានដ្ឋាន (រូបថត៖ hanoitv.vn) |
នាថ្ងៃទី ៩ ខែធ្នូ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀត ណាមប្រចាំនៅអូស្ត្រាលី នូវែលសេឡង់និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀត ណាម បានសហការជាមួយស្ថាប័នមានសមត្ថកិច្ច នៃប្រទេសសាមី បញ្ជូនពលរដ្ឋវៀត ណាមជាង ៣៥០ នាក់នាក់ពី អូស្ត្រាលី និងនូវែល សេឡង់ ឲ្យវិលត្រ ឡប់មកប្រទេសវិញប្រកបដោយសុវត្ថិ ភាព។ អ្នកដំណើរទាំងនេះរួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យា អស់សុពលភាព និស្សិតដែលគ្មាន លំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Tan Son Nhat អ្នកដំណើរទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្តិ៕