បញ្ជូនពលរដ្ឋវៀតណាមជាង៣៥០នាក់ពីជប៉ុនឲ្យវិលត្រឡប់មកប្រទេសវិញ
(VOVWORLD) - អ្នកដំណើរជាកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិតដែលគ្មាន លំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។
នាថ្ងៃទី៣ កញ្ញា ឆ្នាំ២០២០ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀត ណាមបានសហការជាមួយស្ថាប័នមានសមត្ថកិច្ចជប៉ុន បញ្ជូនពលរដ្ឋវៀត ណាមជាង៣៥០នាក់ពីជប៉ុន ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរជាកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិតដែលគ្មាន លំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។
បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Cam Ranh មនុស្សគ្រប់រូបតាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទបញ្ញត្តិ៕