បញ្ជូនពលរដ្ឋវៀតណាមពី ជប៉ុន កាណាដា តៃវ៉ាន់(ចិន)ឲ្យវិលត្រឡប់​មក​ស្រុក​កំណើតវិញ

(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ ) អាកាសយានដ្ឋាន Da Nang និង Van Don  (ខេត្ត Quang Ninh ) ភ្លាមៗ អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយតាមបទប្បញ្ញត្តិផងដែរ។
បញ្ជូនពលរដ្ឋវៀតណាមពី ជប៉ុន កាណាដា តៃវ៉ាន់(ចិន)ឲ្យវិលត្រឡប់​មក​ស្រុក​កំណើតវិញ - ảnh 1ពលរដ្ឋវៀតណាមនៅអាកាសយានដ្ឋាន  (រូបថត៖ nld.com.vn)

នាថ្ងៃទី ២៨ ខែធ្នូ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀត ណាមប្រចាំនៅ ជប៉ុន កាណាដា តៃវ៉ាន់(ចិន) និងក្រុមហ៊ុនអាកាសចរជាតិបានរួមសហការជាមួយអាជ្ញាធរ នៃប្រទេស ជប៉ុន កាណាដា តៃវ៉ាន់ (ចិន) ដើម្បីបញ្ជូនពលរដ្ឋវៀតណាមចំនួន ១០៥០ នាក់ឲ្យវិលត្រ ឡប់មកប្រទេសវិញ។ អ្នកដំណើរនៅលើជើង ហោះហើរនេះរួមមានស្ត្រីមានផ្ទៃពោះ មនុស្សមានជំងឺប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំនិស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងករណីជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Tan Son Nhat (ទីក្រុងហូជីមិញ ) អាកាសយានដ្ឋាន Da Nang និង Van Don  (ខេត្ត Quang Ninh ) ភ្លាមៗ អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយតាមបទប្បញ្ញត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ