បញ្ជូនពលរដ្ឋវៀតណាមពី ហ្វីលីពីនឲ្យវិលត្រឡប់មកស្រុកកំណើតវិញ
(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Can Tho ភ្លាមៗ អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយតាមបទប្បញ្ញត្តិ។
បញ្ជូនពលរដ្ឋវៀតណាមពី ហ្វីលីពីនឲ្យវិលត្រឡប់មកស្រុកកំណើតវិញ |
នាថ្ងៃទី ៣០ ខែវិច្ឆិកា បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅ ហ្វីលីពីន និង ក្រុមហ៊ុនអាកាសចរ Vietjet បានរួមសហ ការជាមួយអាជ្ញាធរ នៃប្រ ទេសសាមី ដើម្បីបញ្ជូនពលរដ្ឋវៀត ណាមប្រមាណ ២៤០ នាក់មកពី ហ្វីលីពីនឲ្យវិលត្រ ឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើជើងហោះហើរនេះរួមមានស្ត្រីមានផ្ទៃពោះ មនុស្សមានជំងឺប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំនិស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងករណីជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Can Tho ភ្លាមៗ អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយតាមបទប្បញ្ញត្តិផងដែរ៕