បញ្ជូនពលរដ្ឋវៀតណាមពី អង់ហ្គោឡាឲ្យវិលត្រឡប់មកស្រុកកំណើតវិញ
(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Van Don ខេត្ត Quang Ninh ភ្លាមៗ អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយតាមបទប្បញ្ញត្តិផងដែរ។
នាថ្ងៃទី ១២ ខែធ្នូ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅ អង់ហ្គោឡានិង ក្រុមហ៊ុនអាកាសចរជាតិបានរួមសហការជាមួយអាជ្ញាធរ នៃប្រទេសសាមី ដើម្បីបញ្ជូនពលរដ្ឋវៀត ណាមប្រមាណ ៣៥០ នាក់មកពី អង់ហ្គោឡាឲ្យវិលត្រ ឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើជើងហោះហើរនេះរួមមានស្ត្រីមានផ្ទៃពោះ មនុស្សមានជំងឺប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំនិស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងករណីជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Van Don ខេត្ត Quang Ninh ភ្លាមៗ អ្នកដំណើរទាំងអស់ត្រូវបានដាក់ឲ្យនៅដាច់ដោយតាមបទប្បញ្ញត្តិផងដែរ៕