បញ្ជូនពលរដ្ឋវៀតណាមពីជប៉ុនឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

(VOVWORLD) - អ្នកដំណើរតាមជើង ហោះហើរនេះរួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រី មានផ្ទៃពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិត គ្មានទីស្នាក់នៅដោយសារអន្តេវាសិកដ្ឋានបិទនិងករណីដែលជួបការ លំបាកផ្សេងៗទៀត។

នាថ្ងៃទី២២ កញ្ញា បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅជប៉ុននិងក្រុមហ៊ុន Vietjet Air បានសហការជាមួយ ស្ថាប័នមានសមត្ថកិច្ចជប៉ុន បញ្ជូនពលរដ្ឋវៀតណាមជាង២២០ នាក់ពីជប៉ុន ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរតាមជើង ហោះហើរនេះរួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រី មានផ្ទៃពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យាអស់សុពលភាព និស្សិត គ្មានទីស្នាក់នៅដោយសារអន្តេវាសិកដ្ឋានបិទ និងករណីដែលជួបការ លំបាកផ្សេងៗទៀត។

បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិដាណាំង មនុស្សទាំង អស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយជូនទៅធ្វើ ចត្តាឡីស័កដោយប្រមូលផ្ដុំតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ