បញ្ជូនពលរដ្ឋវៀតណាមពីម៉ាឡេស៊ីវិលមកប្រទេសវិញ

(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ភ្លាម អ្នកចូលរួមក្នុងជើងហោះហើរនេះត្រូវស្ថិតនៅក្រោមការពិនិត្យសុខភាព និងធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្តិ។
បញ្ជូនពលរដ្ឋវៀតណាមពីម៉ាឡេស៊ីវិលមកប្រទេសវិញ - ảnh 1 វៀតណាមបានអនុវត្តន៍ជាច្រើន ជើងហោះហើរជូនពលរដ្ឋពីម៉ាឡេស៊ីឲ្យវិលត្រឡប់មកប្រទេសវិញ

នាថ្ងៃទី ៨ ខែតុលា អាជ្ញាធរវៀត ណាម ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសហការជាមួយអាជ្ញាធរម៉ាឡេស៊ី ដើម្បីបញ្ជូនពលរដ្ឋវៀត ណាមជិត ២៥០ នាក់ ចេញពីប្រទេសម៉ាឡេស៊ីវិលត្រឡប់មកវៀតណាមវិញបប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺ ពលករដែលកិច្ចសន្យាផុតកំណត់ សិស្សដែលមិនមានកន្លែងស្នាក់នៅដោយសារសាលា បិទទ្វារ និងករណីលំបាកផ្សេងទៀត។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ភ្លាមមក អ្នកចូលរួមក្នុងជើងហោះហើរនេះត្រូវស្ថិតនៅក្រោមការពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ