បញ្ជូនពលរដ្ឋវៀតណាមពីអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបមួយចំនួន​ឲ្យវិលត្រឡប់​មក​ស្រុក​កំណើតវិញ

(VOVWORLD) - អ្នកដំណើរនៅលើជើងហោះហើរនេះរួមមានកុមារនិងសិស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ និស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងករណីជួបការលំបាកផ្សេងៗទៀត។
បញ្ជូនពលរដ្ឋវៀតណាមពីអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបមួយចំនួន​ឲ្យវិលត្រឡប់​មក​ស្រុក​កំណើតវិញ - ảnh 1 បញ្ជូនពលរដ្ឋវៀតណាមពីអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបមួយចំនួនឲ្យវិលត្រឡប់មកស្រុកកំណើតវិញ(រូបថត៖ TTXVN)

ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ វិច្ឆិកា ឆ្នាំ ២០២០ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថា ប័នតំណាងវៀតណាមប្រចាំនៅអឺរ៉ុប និងក្រុមហ៊ុនអាកាសចរ ណ៍ជាតិវៀតណាម បានរួមសហ ការជាមួយអាជ្ញាធរ នៃប្រទេសសាមី ដើម្បីបញ្ជូនពលរដ្ឋវៀត ណាមប្រមាណ ២៨០ នាក់មកពីប្រទេសអឺរ៉ុបចំនួន ២០ ឲ្យវិលត្រ ឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើជើងហោះហើរនេះរួមមានកុមារនិងសិស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ និស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងករណីជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន អន្តរជាតិ Van Don  ភ្លាមៗ អ្នកដំណើរទាំងនេះត្រូវបានដាក់ឲ្យនៅដាច់ដោយតាមបទប្បញ្ញត្តិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ