បញ្ជូនពលរដ្ឋវៀតណាម២៤០នាក់ពីហ្វីលីពីនវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - ក្នុងក្រុមពលរដ្ឋនេះ ភាគច្រើនគឺកុមារមានអាយុក្រោម១៨ឆ្នាំ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ពលករដែលផុតកិច្ចសន្យា ភ្ញៀវទេសចរដែលត្រូវជាប់គាំង និងករណីដែលជួបការលំបាកផ្សេងៗទៀត។ 

នាថ្ងៃទី១៨ កក្កដា ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ស្ថានទូតវៀតណាមប្រចាំហ្វីលីពីននិងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ហ្វីលីពីន រៀបចំជើងហោះហើរជូនពលរដ្ឋវៀតណាមចំនួន២៤០នាក់វិលត្រឡប់មកប្រទេសវិញ។ ក្នុងក្រុមពលរដ្ឋនេះ ភាគច្រើនគឺកុមារមានអាយុក្រោម១៨ឆ្នាំ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ពលករដែលផុតកិច្ចសន្យា ភ្ញៀវទេសចរដែលត្រូវជាប់គាំង និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីមកដល់ព្រលានយន្តហោះអន្តរជាតិ Can Tho អ្នកដំណើរ ក្រុមអ្នកបើកបរនិងអ្នកបម្រើទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាព ហើយជូនទៅមូលដ្ឋានដាក់ដាច់ដោយឡែកតាមបទបញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ