បញ្ឈប់ជាបណ្ដោះអាសន្នការអនុញ្ញាតឲ្យជនបរទេសចូលវៀតណាម

(VOVWORLD) - វិធានការពោលខាងលើត្រូវបានអនុវត្តចាប់ពីវេលាម៉ោង០ថ្ងៃទី២២មីនាឆ្នាំ២០២០។ 

   នាថ្ងៃទី២១ មីនា ក្រសួងការបរទេសវៀតណាមបានជូនដំណឹងថាក្នុង បរិបទដែលជំងឺ Covid-19 បន្តប្រែប្រួលយ៉ាងស្មុគស្មាញលើទូទាំងពិភព លោកនោះ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការបង្ការប្រឆាំង រាំងខ្ទប់និងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ រដ្ឋាភិបាលវៀតណាមបាន សម្រេចបញ្ឈប់ជាបណ្ដោះអាសន្នការអនុញ្ញាតឲ្យជនបរទេសចូលវៀត ណាម លើកលែងតែករណីចូលវៀតណាមដោយគោលដៅការទូត កិច្ចការ រដ្ឋនិងករណីពិសេស ព្រមទាំងបញ្ឈប់ជាបណ្ដោះអាសន្នសុពលភាពនៃ លិខិតលើកលែងទិដ្ឋាការចំពោះជនដើមកំណើតវៀតណាមនិងញាតិ សន្ដាន។

       វិធានការពោលខាងលើត្រូវបានអនុវត្តចាប់ពីវេលាម៉ោង០ថ្ងៃទី២២មីនាឆ្នាំ២០២០។ អ្នកចូលវៀតណាមត្រូវគោរពដំណើរការត្រួតពិនិត្យសុខភាព និងដាក់នៅដាច់ដោយឡែកដោយប្រមូលផ្ដុំ លើកលែងតែករណីការទូត កិច្ចការរដ្ឋ និងករណីពិសេសផ្សេងៗទៀត (ភ្ញៀវបរទេសមកចូលរួម បម្រើ សកម្មភាពកិច្ចការបរទេសសំខាន់ៗ អ្នកជំនាញ អ្នកគ្រប់គ្រងសហគ្រាស និងពលករបច្ចេកទេសខ្ពស់) នឹងអនុវត្តការដាក់នៅដាច់ដោយឡែកនៅមូល ដ្ឋានស្នាក់នៅតាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ