|
បញ្ឈប់សកម្មភាពរុករកបំណែកនៃយន្តហោះ MH370 នៅកោះ Reunion (Image: VNA) |
(VOVworld) – សកម្មភាពស្វែងរកបំណែកនៃយន្តហោះ MH370 ចំណុះក្រុមហ៊ុន
អាកាស ចរណ៍ម៉ាឡេស៊ី Malaysia Airline នៅកោះ Reunion របស់បារាំងត្រូវបាន
បញ្ឈប់។ អភិបាលខេត្ត Reunion លោក Dominique Sorain នាថ្ងៃទី ១៧ សីហា
បានឲ្យដឹងថា៖ ដោយមានការជួយឧបត្ថម្ភរបស់នាវានិងយន្តហោះ ក្នុងរយៈពេល
១០ ថ្ងៃអនុវត្តយុទ្ធនាការស្វែងរក ក្រុមការងារបានពិនិត្យមើលនៃ ១ ម៉ឺន
គីឡូម៉ែត្រក្រឡាលើសមុទ្រភាគខាងកើតនិងភាគឦសានកោះ Reunion ប៉ុន្តែ
មិនរកឃើញបំណែកយន្តហោះថ្មីថែមទៀតទេ។ លោក Sorain បានចាត់ទុកថា៖
បន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ យន្តការ “ប្រុងប្រយ័តពិសេស” នឹងត្រូវបានអនុវត្ត
ចំពោះក្រុមប៉ូលីសយាមល្បាតនៅសមុទ្រនិងនៅលើកោះ៕