បញ្ញាវន្តវៀតណាមនៅបារាំងរួមដៃកសាងប្រទេសជាតិ
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Duong Chi Dung (VOV) |
(VOV)_សហគមន៍ជនវៀតណាមនៅបារាំងចំនួនបួនម៉ឺននាក់ ក្នុងចំណោម
បញ្ញាវន្ត និងកម្មករមានថ្វៃដៃខ្ពស់ចំនួន៤០ម៉ឺននាក់ជាជនវៀតណាមលើទូទាំង
ពិភពលោក នឹងជំរុញចលនាគាំទ្រប្រទេសជាតិយ៉ាងខ្លាំងក្លាជាង តាមបណ្ដាញ១
ប្រកបដោយទូលំទូលាយជាង និងមានប្រព័ន្ធជាង។ នេះគឺជាខ្លឹមសារនៃគំនិតអា
រម្មណ៍ របស់បណ្ដាដំណាងបញ្ញាវន្តវៀតណាមនៅបារាំង នៅក្នុងជំនួបប្រាស្រ័យ និងពិភាក្សា ដោយប្រធានបទ៖ បញ្ញាវន្តវៀតណាមនៅបារាំង ជាមួយបុព្វហេតុ ធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ នាថ្ងៃទី១ មិថុនា នៅស្ថានទូតវៀត
ណាមប្រចាំនៅបារាំង។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង
លោក Duong Chi Dung បានវាយតំលៃខ្ពស់នូវសារសំខាន់នៃការជួរបញ្ញាវន្តវៀត
ណាមនៅបារាំង៖
“ យុទ្ធសាស្ត្រធ្វើសមាហរណកម្មរបស់វៀតណាម នាសព្វថ្ងៃ មិនត្រឹមតែជា
សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងវៀតណាមក៏បានជំរុញខ្លាំងការធ្វើសមាហរណកម្ម
លើគ្រប់ជ្រុងជ្រុយ និងវិស័យផ្សេងៗ ដូចជា៖នយោបាយ ការពារប្រទេស សន្តិសុខ
វប្បធម៌ …។ល។ យើងខ្ញុំមានគោលបំណងថា៖ ដោយបានបណ្ដុះបណ្ដាលក្នុង បរិយាកាសវិទ្យាសាស្ត្រទំនើបដូចជាបារាំងនេះ នៅក្នុងវេទិកានេះ បណ្ដាអ្នកវិទ្យា
សាស្ត្រ អ្នកស្រាវជ្រាវនឹងបន្តពង្រីក រួមវិភាគទានជាច្រើនជាងទៀត។ ពិសេសគឺ
បណ្ដា បញ្ហាមានចរិតលក្ខណះយុទ្ធសាស្ត្រ ចំពោះវៀតណាមនាសព្វថ្ងៃ។ ពិសេសគឺក្នុងសភាពការណ៍នាបច្ចុប្បន្ន ប្រទេសកំពុងប្រឈមមុខនឹងការបំបាក សាកល្បងជាច្រើន អំពីអធិបតេយ្យភាព៕”