បញ្ញាសិប្បនិម្មិតគឺជានិន្នាការបច្ចេកវិទ្យានាពេលអនាគត
(VOVWORLD) - ព្រឹត្តិការណ៍ Vietnam Frontier Summit 2019 - VFS (ជាវេទិកាជាន់ខ្ពស់ ស្តីពីបច្ចេកវិទ្យាជឿនលឿនឆ្នាំ ២០១៩) ក្រោមប្រធានបទ “ភាពវៃឆ្លាតក្នុងចលនា” ដែលរៀបចំឡើងដោយក្រុមហ៊ុន RubikAI, Nexus Frontier និង VTV24 នាថ្ងៃទី ៦ តុលា នៅទីក្រុងហាណូយ។
នេះជាវេទិកាសម្រាប់បុគ្គលនិងសហគ្រិនក្នុងវិស័យបញ្ញាសិប្បនិម្មិតជាមួយគោលដៅតភ្ជាប់សហគមន៍បច្ចេកវិទ្យាវៀតណាម ជាមួយពិភពលោក ក៏ដូចជាជំរុញការអភិវឌ្ឍបញ្ញាសិប្បនិម្មិតនៅវៀតណាម និងក្នុងតំបន់។ ព្រឹត្តិការណ៍នេះ បានទាក់ទាញវាគ្មិនប្រមាណ ៤០ រូប មកពី ៥ ប្រទេស ដែលពិភាក្សាអំពីបញ្ហាវិជ្ជាជីវៈ ណែនាំផលិតផលបច្ចេកវិទ្យាថ្មីៗ និងគម្រោងកំពុងស្វែងរកដៃគូ សម្រាប់វិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
នៅក្នុងព្រឹត្តិការណ៍នេះ អ្នកជំនាញបច្ចេកវិទ្យាជាច្រើន បានបញ្ជាក់ពីសក្តានុពលនៃទីផ្សារបញ្ញាសិប្បនិម្មិតរបស់វៀតណាម។ មានវិស័យជាច្រើនដែលអាចត្រូវបានជ្រើសរើសសម្រាប់ការស្រាវជ្រាវនិងការអនុវត្តនៃបញ្ញាសិប្បនិម្មិត ដែលក្នុងនោះកសិ កម្ម ការថែទាំសុខភាព ពាណិជ្ជកម្មអេឡិចត្រូនិក គឺជាមុខវិជ្ជា ដែលអាចទាញយកប្រយោជន៍ពីគុណសម្បត្តិជាតិនិងតំបន់។ នៅពេលដែល សហគមន៍
បច្ចេកវិទ្យាផលិតកម្ម បានដាក់អោយប្រើប្រាស់នូវបញ្ញាសិប្បនិម្មិតតូចប៉ុន្តែនាំមកនូវ ប្រសិទ្ធភាពជាច្រើន វានឹងជួយលើកកម្ពស់ការយល់ដឹងអំពីបញ្ញាសិប្បនិម្មិត និងត្រួសត្រាយផ្លូវសម្រាប់បញ្ញាសិប្បនិម្មិតដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចជាការវិនិយោគលើការអភិវឌ្ឍ។ អ្នកជំនាញបានចាត់ទុកថា ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មរបស់វៀតណាមចាំបាច់ត្រូវទទួលបានការយកចិត្តទុកដាក់ ការវិនិយោគ ការគាំទ្រពីរដ្ឋាភិបាល អ្នកវិនិយោគ កម្លាំងសង្គម ដើម្បីផ្តោតលើការស្រាវជ្រាវនិងអភិវឌ្ឍផលិតផលអនុវត្តបញ្ញាសិប្បនិម្មិត ដែលមានគុណតម្លៃសម្រាប់សហគមន៍និងមានសមត្ថភាពជំរុញការអភិវឌ្ឍសង្គម។
ព្រឹត្តិការណ៍ VietNam Frontier Summit 2019 ត្រូវបានគេរំពឹងថា នឹងទាក់ទាញ អ្នកទស្សនាចំនួន ២០០០ នាក់ ផងដែរ៕