បញ្ហា Brexi៖ ប្រទេសអៀរឡង់ព្រមានគ្រោះអាសន្ន Brexit ដោយគ្មានកិច្ចព្រមព្រៀង
(VOVWORLD) -លោក រដ្ឋមន្ត្រី Donohoe បានលើកច្បាស់ថា រដ្ឋាភិបាលអៀរឡង់ និង EU បានអះអាងយ៉ាងច្បាស់លាស់ថា នឹងមិនផ្លាស់ប្ដូរខ្លឹមសារនៃមាត្រា " របាំង" ក្នុងកិច្ចព្រមព្រៀង Brexit ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May កាលពីចុងឆ្នាំ២០១៨ ឡើយ។
(រូបថតឧទាហរណ៍៖ vnanet.vn) |
នាថ្ងៃទី ១៦ ខែកក្កដា រដ្ឋមន្ត្រីហិរញ្ញវត្ថុអៀរឡង់លោក Paschal Donohoeបានចាត់ទុកថា គ្រោះអាសន្នអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយគ្មានកិច្ចព្រមព្រៀងកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក រដ្ឋមន្ត្រី Donohoe បានលើកច្បាស់ថា រដ្ឋាភិបាលអៀរឡង់ និង EU បានអះអាងយ៉ាងច្បាស់លាស់ថា នឹងមិនផ្លាស់ប្ដូរខ្លឹមសារនៃមាត្រា "របាំង" ក្នុងកិច្ចព្រមព្រៀង Brexit ដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May កាលពីចុងឆ្នាំ២០១៨ ឡើយ។ មាត្រា "របាំង" បានអនុញ្ញាតឱ្យរក្សាបន្ទាត់ខ្សែព្រំដែនបើកទូលាយជាមួយប្រទេសអៀកឡង់គឺជាខ្លឹមសារចម្រូងចម្រាសបំផុត ហើយជាមូលហេតុចម្បង ដែលញាំងឲ្យកិច្ចព្រមព្រៀង Brexit របស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May ត្រូវរដ្ឋសភាអង់គ្លេសច្រានចោលចំនួន ៣ លើក។ បេក្ខជនទាំងពីររូបសម្រាប់តំណែងជានាយករដ្ឋមន្ត្រីអង់ក្លេសជំនួសឲ្យលោកស្រី Theresa May គឺ លោក Boris Johnson និងលោក Jeremy Hunt សុទ្ធតែបាននិយាយថា ពួកគេបានត្រៀមខ្លួនជាស្រេចប្រដេញមាន Brexit មួយដោយគ្មានកិច្ចព្រមព្រៀង ប្រសិនបើចាំបាច់ ហើយច្រាលចោលការទទួលយកនូវមាត្រា "របាំង" ចម្រូងចម្រាសដែលទាក់ទងនឹងព្រំដែនជាមួយប្រទេសអៀកឡង់៕