បញ្ហា Brexit៖ EU ទុកចំហរកំហិតក្នុងកិច្ចសហប្រតិបត្តិការជាមួយអង់គ្លេស
(VOVWORLD) - នាថ្ងៃទី ៧ មិនា សហភាពអឺរ៉ុប (EU) បានប្រកាសគំរោង ណែនាំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសដំណាក់កាលក្រោយ Brexit ក្នុងនោះ សង្កត់ធ្ងន់ទៅលើគោលការណ៍ជំរុញទំនាក់ទំនងដៃគូជិតស្និទ្ធ ជាមួយក្រុងឡុង ប៉ុន្តែ នៅមានកំហិតមួយចំនួន។
បញ្ហា Brexit៖ EU ទុកចំហរកំហិតក្នុងកិច្ចសហប្រតិបត្តិការជាមួយអង់គ្លេស |
(VOVworld) – នាថ្ងៃទី ៧ មិនា សហភាពអឺរ៉ុប (EU) បានប្រកាសគំរោង ណែនាំចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេសដំណាក់កាលក្រោយ Brexit ក្នុងនោះ សង្កត់ធ្ងន់ទៅលើគោលការណ៍ជំរុញទំនាក់ទំនងដៃគូជិតស្និទ្ធ ជាមួយក្រុងឡុង ប៉ុន្តែ នៅមានកំហិតមួយចំនួន។ មុននេះ សម្តែងទស្សនៈរួម របស់ប្រទេសជាសមាជិកទាំង ២៧ របស់ EU ប្រធាន EU លោក Donald Tusk បានព្រមានថា៖ ការចាកចេញពី EU ការដកខ្លួនចេញពីសម្ព័ន្ធរដ្ឋការនិងទីផ្សាររួម នឹងបណ្តាលឲ្យមានជំលោះខាងផលប្រយោជន៍និងផលវិបាកសេដ្ឋកិច្ចធ្ងន់ ធ្ងរ។ តាមគំរោងថ្នាក់ដឹកនាំនៃប្រទេសសមាជិកទាំង ២៧ របស់ EU នឹងត្រូវអនុម័តលើឯកសារនេះនៅសន្និសីទកំពូល EU ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ទី ២២ មិនាខាងមុខ ដើម្បីបន្តការចរចាអំពី Brexit អាចបន្តដំណើរការនាខែ មេសាខាងមុខនេះ៕