បញ្ហា Brexit៖ EU នាំចេញចំណុចសំខាន់ៗសំរាប់ការអភិវឌ្ឍន៍នាអនាគត
|
បញ្ហា Brexit៖ EU នាំចេញចំណុចសំខាន់ៗសំរាប់ការអភិវឌ្ឍន៍នាអនាគត (VNA) |
(VOVworld) - នាថ្ងៃទី ២៩ សីហា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela
Merkel បានឲ្យដឹងថា៖ សហភាពអឺរ៉ុប (EU) បានដាក់ចេញចំណុចសំខាន់ៗ
សំរាប់ការអភិវឌ្ឍន៍នាអនាគតរបស់ប្លុកនិងប្រទេសជាសមាជិកទាំងអស់
នឹងចូល រួមយ៉ាងខ្លាំងក្នុងផែនការនេះផងដែរ។ លោស្រី Merkel បាន
សម្តែងការគោរព ចំពោះការដែល អ្នកបោះឆ្នោតរបស់អង់គ្លេសមាន
គោលបំណងចាកចេញពី EU ទោះបីមានការសោកស្តាយអំពីសេចក្តី
សម្រេចនេះក៏ដោយ។ ប៉ុន្តែ លោកស្រីបានឲ្យដឹងថា៖ ប្រទេស EU ទាំង
២៧ នៅសេសសល់ប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានជិតស្និត
ថែមទៀតសំដៅជំរុញផែនការអឺរ៉ុបបន្ទាប់ពីការបោះប្រជាមតិនៅ
អង់គ្លេស។ តាមនោះ EU នឹងរៀបចំសន្និសីទកំពូលនាថ្ងៃទី ១៦ កញ្ញា
ខាងមុខនៅ ប្រទេស Slovakia៕