បញ្ហា Brexit - EU អះអាងថាត្រៀមខ្លួនជាស្រេចសម្រាប់ Brexit ដោយគ្មានកិច្ចព្រមព្រៀង
(VOVWORLD) - នាថ្ងៃទី ១០ ខែកញ្ញា ប្រធានគណៈកម្ម ការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានប្រ កាសថាសហភាពអឺរ៉ុប (EU) បានបញ្ចប់ការរៀបចំផែនការទុកបំរុងសម្រាប់ការចាកចេញពីសហភាពអឺរ៉ុប (Brexit) របស់អង់គ្លេស «ដោយមិនទទួលបានកិច្ចព្រមព្រៀងណាមួយ” ប៉ុន្តែ ការចាកចេញដូច្នេះគឺមិនមានផលប្រ យោជន៏សម្រាប់ប្លុកនេះក៏ដូចជាប្រទេសអង់គ្លេសនោះទេ។
ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen (រូបថត៖ AFP/TTXVN) |
លោកស្រី Ursula von der Leyen បានអះអាងថា Brexit គ្រាន់តែជាជំហានចាប់ផ្តើមនៃទំនាក់ទំនងថ្មីរវាងអង់គ្លេសនិងសហភាពអឺរ៉ុប តែនោះក៏មិនមែននៅទីចុងបញ្ចប់នៅឡើយ។ នៅក្នុងការព្រមានដល់អ្នកគាំទ្រ Brexit លោកស្រី Ursula von der Leyen បានអះអាងថា ភាគីទាំងពីរនឹងត្រូវសហការគ្នាដើម្បីកសាងទំនាក់ទំនងឡើងវិញបន្ទាប់ពីការបែកបាក់គ្នា។ ទន្ទឹមនឹងនេះដែរ នាថ្ងៃទី ១០ ខែកញ្ញានាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានឲ្យដឹងថា លោកនឹងមិនស្នើឲ្យការពន្យារពេលសម្រាប់ Brexit ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះទេ៕