បញ្ហា Brexit៖ កិច្ចព្រមព្រៀងបឋមនៅតែបន្តប្រឈមនឹងកាសាកល្បង

(VOVWORLD) -ខ្លឹមសារផ្ដល់ប្រឹក្សាគតិយុត្តិអំពីកិច្ចព្រមព្រៀងនេះរបស់រដ្ឋមន្ត្រីយុត្តិធម៌លោក Geoffrey Cox បានចែងច្បាស់លាស់ថា៖ ទោះបីជាសេចក្ដីព្រាងបានកំណត់មាត្រា "របាំង" សំដៅរក្សាខ្សែព្រំដែនបើកទូលាយរវាងតំបន់អៀកឡង់ខាងជើង ចំណុះអង់គ្លេស និងសាធារណរដ្ឋ អៀកឡង់ នឹងមិនបន្សល់ទុករហូតឡើយ។

នាថ្ងៃទី ៥ ខែធ្នូកិច្ចព្រមព្រៀងបឋម ស្ដីពីការចាកចេញពីសហភាព អឺរ៉ុប (EU) របស់អង់គ្លេសបន្តប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May ក៏ដូចជាពីភាគីជំទាស់ផងដែរ បន្តាប់ពីខ្លឹមសារផ្ដល់ប្រឹក្សាគតិយុត្តិអំពីកិច្ចព្រមព្រៀងនេះត្រូវបានប្រកាស។ ខ្លឹមសារផ្ដល់ប្រឹក្សាគតិយុត្តិអំពីកិច្ចព្រមព្រៀងនេះរបស់រដ្ឋមន្ត្រីយុត្តិធម៌លោក Geoffrey Cox បានចែងច្បាស់លាស់ថា៖ ទោះបីជាសេចក្ដីព្រាងបានកំណត់មាត្រា "របាំង" សំដៅរក្សាខ្សែព្រំដែនបើកទូលាយរវាងតំបន់អៀកឡង់ខាងជើង ចំណុះអង់គ្លេស និងសាធារណរដ្ឋ អៀកឡង់ នឹងមិនបន្សល់ទុករហូតឡើយ ហើយបង្ហាញយ៉ាងច្បាស់អំពីសុឆន្ទៈរបស់ភាគីនានាអំពីការជំនួសមាត្រានេះក៏ដោយ ប៉ន្តែតាមច្បាប់អន្តរជាតិចែងថា សេចក្ដីព្រាងនេះនឹងមានសុពលភាពដោយគ្មានលក្ខខ័ណ្ឌណាមួយ រហូតដល់ពេលណាមានកិច្ចព្រមព្រៀងជំនួសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ