បញ្ហា Brexit៖ កិច្ចព្រមព្រៀងរវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបរួមចំណែកដល់ការធានាស្ថិរភាពសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម
(VOVWORLD) - ប្រធានក្រុមអ្នកចរចានៃសហភាពអឺរ៉ុប (EU) លោក Michel Barnier បានវាយតម្លៃថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលទើបតែសម្រេចបានជាមួយអង់គ្លេសបានជួយសង្គ្រោះនិងធានានូវស្ថិរភាពសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្មនៃ ភាគីទាំងពីរ។
ប្រធានក្រុមអ្នកចរចានៃសហភាពអឺរ៉ុប (EU) លោក Michel Barnier (រូបថត៖ THX/TTXVN) |
ឆ្លើយបទសម្ភាសមួយជាមួយវិទ្យុបារាំងកាលពីថ្ងៃទី ២៨ ខែធ្នូ លោក Barnier បានបញ្ជាក់ថា សហភាពអឺរ៉ុប និងអង់គ្លេស បានសន្យាជំរុញ Brexit ឱ្យមានសណ្តាប់ធ្នាប់ ហើយកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីមួយសប្តាហ៍មុនថ្ងៃផុតកំណត់នោះ បាននាំមកនូវស្ថិរភាពខ្លះផងដែរ។
ទោះជាយ៉ាងក៏ដោយ លោក Barnier បានឲ្យដឹងថានៅតែមានកត្តាសំខាន់មួយចំនួនទៀតដែលកំណត់ទំនាក់ទំនងអនាគតរបស់សហភាពអឺរ៉ុបជាមួយចក្រភពអង់គ្លេស រួមមានកិច្ចសហប្រតិបត្តិការគោលនយោបាយការបរទេសផងដែរ។ គួរបញ្ជាក់ថារយៈពេលអន្តរកាល Brexit នឹងបញ្ចប់នៅម៉ោង ២៣ ៖ ០០ នៅថ្ងៃទី ៣១ ខែធ្នូ។ ចាប់តាំងពីពេលនោះតទៅ ទំនាក់ទំនងរវាងភាគីទាំងពីរ នឹងផ្លាស់ប្តូរតាមទិសដៅដែលមានការកំណត់កំរិតច្រើនជាងបច្ចុប្បន្នផងដែរ៕