បញ្ហា Brexit៖ ការជជែកគ្នាអំពីផែនការ Brexit រវាងរដ្ឋាភិបាល និងអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson

(VOVWORLD) -នាថ្ងៃទី ៣ កញ្ញាអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឡើងសម្លេងច្រានចោលការរិះគន់របស់អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson អំពីផែនការ Chequers របស់ នាយករដ្ឋមន្ត្រី លោកស្រី Theresa May បាននិយាយថា អត្ថបទសរសេរអំពី Brexit របស់លោក Boris Johnson គឺគ្មានគំនិតថ្មីណាមួយ ដើម្បីរដ្ឋាភិបាលត្រូវផ្តល់ការពន្យល់ឡើយ។
បញ្ហា Brexit៖ ការជជែកគ្នាអំពីផែនការ Brexit រវាងរដ្ឋាភិបាល និងអតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson - ảnh 1 អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Boris Johnson

វិថី Downing បានអះអាងថា នាយករដ្ឋមន្ត្រី លោកស្រី Theresa May កំពុងអនុវត្តន៍តួនាទីដឹកនាំរបស់ខ្លួនយ៉ាងម៉ឹងម៉ាត់ជាមួយនឹងផែនការដ៏ប្រយ័ត្នប្រយ៉ែង ហើយសម្ដែងជំនឿជាក់ថាផែនការ Chequers របស់ នាយករដ្ឋមន្ត្រី លោកស្រី Theresa May នឹងទទួលបានការគាំទ្ររបស់សភាជាន់ទាប់អង់គ្លេស។

មុននេះ  ក្នុងអត្ថបទសរសេរមួយរបស់កាសែត Daily Telegraph អតីតរដ្ឋមន្ត្រីកាបរទេសអង់គ្លេសលោក Johnson បានរិះគន់ជាសាធារណៈថាផែនការ Checkers គឺជា "មហន្តរាយ" សម្រាប់ប្រទេសអង់គ្លេស។ លោក Johnson បន្តថា ផែនការពោលខាងលើរបស់នាយករដ្ឋមន្ត្រីលោកស្រី Theresa May បានបោះបង់ចោលឧត្តមភាពជាច្រើនរបស់អង់គ្លេស ធ្វើឲ្យ អង់គ្លេសមានការខាតបង់នៅពេលចរចាជាមួយសហភាពអឺរ៉ុប និងរាំងខ្ទប់អង់គ្លេសក្នុងការចុះហត្ថលេខាលើការព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសទីបី នៅ ក្រៅប្លុក EU នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ