បញ្ហា Brexit៖ ចក្រភពអង់គ្លេស​ កំណត់ពេលវេលាសម្រាប់ការចរចាជាមួយ EU

(VOVWORLD) - កាលពីថ្ងៃទី ១៩ ខែតុលា អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ប្រទេសនេះនឹងមិនវិលត្រឡប់រកតុចរចាពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) នៅឆ្នាំខាងមុខវិញទេ ព្រមទាំងសង្កត់ធ្ងន់ថា មិនថាកិច្ចព្រមព្រៀងណាឡើយ គឺត្រូវសម្រេចជាស្ថាពរនាចុងឆ្នាំនេះ។

សេចក្តីថ្លែងការណ៍នេះត្រូវបានភាគីអង់គ្លេសនាំចេញ បន្ទាប់កិច្ចប្រជុំថ្មីរវាងភាគីទាំងពីរក្នុងថ្ងៃទី ១៩ ខែតុលា សំដៅខិតខំប្រឹងប្រែងដោះស្រាយភាពជាប់គាំងក្នុងការចរចា បន្ទាប់ពីទីក្រុងឡុងដ៍បានព្រមានថា នឹងចាកចេញពីប្លុក EU នាឆ្នាំខាងមុខ ដោយមិនអើពើនឹងការព្រមានអំពីការខូចខាតដល់សេដ្ឋកិច្ច ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ ១៩ ឡើយ។ យោងតាមខុទ្ទកាល័យនាយករដ្ឋមន្រ្តីអង់គ្លេស នាបច្ចុប្បន្នុនេះនៅតែមិនទាន់មានមូលដ្ឋានគ្រឹះចាំបាច់សម្រាប់បន្តការចរចារនេះទេ ព្រោះថាភាគី EU មិនទាន់បានធ្វើការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ណាមួយក្នុងដំណោះស្រាយរបស់ប្លុកនេះ ចំពោះបញ្ហាខ្វែងគំនិតរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ