បញ្ហា Brexit៖ ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបចង់ឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មមានប្រសិទ្ធិភាពទាន់ពេលវេលា
(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានអបអរសាទរចំពោះ“ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុត” ជាមួយសហភាពអឺរ៉ុប (EU) ដែលសម្រេចបាននាថ្ងៃទី ២៤ ខែធ្នូ ព្រមទាំងបានប្រកាសថាអង់គ្លេសដណ្តើមបានវិញនូវច្បាប់ព្រំដែននិងដែនទឹកធ្វើនេសាទផងដែរ។
េះ្ទង់ជាតិសហភាពអ៊ឺរ៉ុប (ខាងក្រោម) និងទង់ជាតិអង់គ្លេស (ខាងលើ) ត្រូវបានព្យួរនៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស(រូបថត៖ AFP / VNA) |
ថ្លែងទៅកាន់សន្និសីទសារព័ត៌មាន លោកនាយករដ្ឋមន្រ្តី Boris Johnson បានមានប្រសាសន៍ថា“ ខ្ញុំមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងដែលបានជូនដំណឹងដល់អ្នកទាំងអស់គ្នាថា នារសៀលថ្ងៃទី២៤ ខែធ្នូ យើងបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុត ដែលមានតម្លៃទឹកប្រាក់ ៦៦០ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតាមបែបកាណាដា រវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប” ។ យោងតាមនាយករដ្ឋមន្រ្តី Boris Johnson សភាអង់គ្លេសនឹងបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុបនៅថ្ងៃទី ៣០ ខែធ្នូ។
ប្រតិកម្មទៅនឹងលទ្ធផលខាងលើនេះ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសពីររូបគឺលោក David Cameron និងលោកស្រី Theresa May នាថ្ងៃដដែលក៏បានប្រកាសព័ត៌មាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបថា “ គួរឲ្យស្វាគមន៍ យ៉ាងខ្លាំង»។
ទន្ទឹមនឹងនេះនៅថ្ងៃដដែល ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអបអរសាទរចំពោះគោលជំហរឯកភាពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនរបស់សហភាពអឺរ៉ុប (EU) ដែលនាំមកនូវការសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអង់គ្លេសក្រោយ Brexit ប្រកបដោយជោគជ័យ។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giuseppe Conte ក៏បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលសម្រេចបានរវាងទីក្រុងព្រុចសែលនិងទីក្រុងឡុងដ៍គឺជា“ ដំណឹងល្អ” ហើយអង់គ្លេសនឹងនៅតែជាដៃគូសំខាន់និងជាសម្ព័ន្ធមិត្តរបស់សហភាពអឺរ៉ុបនិងទីក្រុងរ៉ូម (Rome) ផងដែរ៕