បញ្ហា Brexit - ថ្នាក់ដឹកនាំគណបក្សពលករប្រឆាំងអង់គ្លេសសន្យាថានឹងរារាំង Brexit ដោយគ្មានការព្រមព្រៀងនោះឡើយ

(VOVWORLD) - នាថ្ងៃទី ២៨ ខែកក្កដា ថ្នាក់ដឹកនាំគណ បក្សពលករប្រឆាំងអង់គ្លេស លោក Jeremy Corbyn បានប្រកាសថាគណបក្សនេះនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីទប់ស្កាត់លទ្ធភាពនៃការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (ឬហៅថា Brexit) ដោយមិន     សម្រេចបានកិច្ចព្រមព្រៀងណាមួយនោះឡើយ។
បញ្ហា Brexit -  ថ្នាក់ដឹកនាំគណបក្សពលករប្រឆាំងអង់គ្លេសសន្យាថានឹងរារាំង Brexit ដោយគ្មានការព្រមព្រៀងនោះឡើយ - ảnh 1 ថ្នាក់ដឹកនាំគណបក្សពលករប្រឆាំង លោក Jeremy Corbyn

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Sky News អំពីការពន្លឿនបោះឆ្នោតគ្មានទំនុកចិត្ត ក្នុងរដ្ឋាភិបាល លោក Corbyn បានសង្កត់ធ្ងន់ថាលោកនឹង « ពិចារណាអំពីស្ថានភាព» នៅពេលដែលសភាអង់គ្លេសត្រឡប់ទៅធ្វើការនៅខែកញ្ញាខាងមុខ បន្ទាប់ពីថ្ងៃឈប់សម្រាកនៅរដូវក្តៅ។ មុននេះ កាសែត Observer បានផ្សាយថាកាលពីថ្ងៃទី ២៧ ខែកក្កដាថា អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសលោក Philip Hammond (ដែលជាអ្នកបានលាលែងពីតំណែងកាលពីសប្តាហ៍មុនខណៈដែលលោក Boris Johnson បានឡើងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេស) បានធ្វើកិច្ចចរចារដោយសម្ងាត់ជាមួយមន្ត្រីទទួលបន្ទុកផ្នែក Brexit របស់គណៈបក្សប្រឆាំងលោកKier Starmer អំពីវិធីរារាំង Brexit ដោយគ្មានកិច្ចព្រមព្រៀងផងដែរ។ តាមនោះ លោក Hammond និងលោក Starmer បានឯកភាពរួមសហការគ្នាជាមួយសមាជិកព្រឹទ្ធសភាជើងចាស់ ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតក្នុងការប្រើវិធីដោយប្រើសិទ្ធិវេតូដបស់រដ្ឋសភា ដើម្បីរារាំងសេណារីយ៉ូនៃ Brexit ដោយគ្មានកិច្ចព្រមព្រៀងនោះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ