បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសកំណត់កាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀងជាមួយ EU

(VOVWORLD) -  សេចក្តីប្រកាសនេះត្រូវបាន ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសដាក់ចេញ ក្នុងបរិបទនៃកិច្ចចរចាលើកទី ៨ រវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ដែលនឹងត្រូវតភ្ជាប់ឡើងវិញ នៅទីក្រុងឡុងដ៍ ក្នុងសប្តាហ៍នេះ។

បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសកំណត់កាលបរិច្ឆេទសម្រាប់កិច្ចព្រមព្រៀងជាមួយ EU - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ TTXVN)

នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson នាថ្ងៃទី ៦ ខែកញ្ញា បានកំណត់កាលបរីច្ឆេទសម្រាប់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយ Brexit ជាមួយសហភាពអឺរ៉ុប (EU) នៅថ្ងៃទី ១៥ ខែតុលាខាងមុខ ដែលប្រការនេះ អាចបន្ធូបន្ថយខ្លះៗ នូវការព្រួយបារម្ភ អំពីភាពចលចលដោយមិនមានកិច្ចព្រមព្រៀង ប្រ សិនបើការចរចា រវាងភាគីទាំងពីរបរាជ័យ។ សេចក្តីប្រកាសនេះត្រូវបាន ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេសដាក់ចេញ ក្នុងបរិបទនៃកិច្ចចរចាលើកទី ៨ រវាងចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប ដែលនឹងត្រូវតភ្ជាប់ឡើងវិញ នៅទីក្រុងឡុងដ៍ ក្នុងសប្តាហ៍នេះ។

ជាមួយគ្នានោះ សហភាពអឺរ៉ុប (EU) ក៏បានលើកឡើងថា នៅពាក់កណ្តាលខែតុលាជាពេលវេលាចុងបំផុត ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយចក្រភពអង់គ្លេស ដោយសារតែត្រូវការពេលវេលាបកប្រែ ក៏ដូចជារងចាំការអនុម័តពីសភាអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ