បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសជឿជាក់ថាលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងជាមួយ EU គឺមិនឆ្ងាយប៉ុន្មានទេ

(VOVWORLD) - នាថ្ងៃទី៣ ខែតុលា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានវាយតម្លៃថា លទ្ធភាពទទួលបានដំណោះស្រាយមួយសម្រាប់បញ្ហា Brexit ដោយចង្អល់បង្ហាញថា ការដែលអង់គ្លេសចាកចេញពី EU គឺមិនឆ្ងាយប៉ុន្មានទេ ហើយបានលើកឡើងថា សហគមន៍អឺរ៉ុបបានឆ្លើយតបប្រកបដោយលក្ខណៈស្ថាបនា ចំពោះសំណើរបស់ទីក្រុងឡុងដ៍ ចំពោះកិច្ចព្រមព្រៀង “លែងលះគ្នា” ថ្មីមួយ។ 

ថ្លែងទៅកាន់សភាអង់គ្លេស លោកនាយករដ្ឋមន្រ្តី Boris Johnson បានអោយដឹងថា ចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុប កាន់តែខិតមកជិតទៅរកដំណោះស្រាយ ហើយលទ្ធផលនេះគឺដោយសារតែសមាជិកនៃប្លុកដែលនៅសេសសល់បានទទួលស្គាល់ពីតម្រូវការក្នុងការដោះស្រាយបញ្ហា Brexit ប៉ុណ្ណោះ។ លោក Boris Johnson ក៏បានស្វាគមន៍ចំពោះការសន្ទនាតាមទូរស័ព្ទ រវាងលោកជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel, នាយករដ្ឋមន្ត្រីសាធារណរដ្ឋអៀរឡង់ Leo Vardkar និងប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean-Claude Juncker។ យ៉ាងណាមិញ លោក Johnson នៅតែអះអាងថា មាត្រាមួយដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែនអៀរឡង់នៅតែត្រូវលុប ចោល ហើយអង់គ្លេសនៅតែចាកចេញពីសហគមន៍អឺរ៉ុប នាថ្ងៃទី ៣១ ខែតុលា ទោះបី ជា កិច្ចព្រមព្រៀង Brexit មិនទាន់ត្រូវបានដោះស្រាយក៏ដោយ។

នាថ្ងៃដដែលអ្នកនាំពាក្យក្រុមប្រឹក្សាអឺរ៉ុបលោក Natasha Bertaud បានមានប្រ សាសន៍ថាការដោះស្រាយបញ្ហាដែល EU មើលឃើញក្នុងសំណើ Brexit ថ្មីបំផុត គឺពឹងផ្អែកលើទីក្រុងឡុងមិនមែន EU នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ